ចេញ​ដំណឹង ស្រី​ស្អាត សិទ្ធី នីកា មាន​ផ្ទៃ​ពោះ​ ហើយ​បើ​ដឹង​សមាសភាព​គូស្នេហ៍​នាង​ទៀត រឹត​តែ​ភ្ញាក់​ផ្អើល

  • 2019-09-11 07:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ស្រី​ស្អាត សិទ្ធី នីកា ដែល​ល្បី​ខ្លាំង​ក្នុង​បទ "មេឃ​កំពុង​ភ្លៀង​ហើយ" នៅ​ពេល​នេះ ស្រាប់​តែ​លេច​ព័ត៌មាន​ថា​នាង​ផ្ទៃ​ពោះ ក្នុង​ពេល​នាង​មិន​មាន​លេច​លឺ​ដំណឹង​មក​ថា​ នាង​បាន​រៀបការ​ស្វាមី​ពី​ពេល​ណា​នៅ​ឡើយ។

សិទ្ធី នីកា បាន​ទម្លាយ​រឿង​នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​នាង​ជាមួយ​រូប​ថត​ចំនួន​២​សន្លឹក។ ក្នុង​រូបភាព​នេះ នីកា ស្លៀក​ខោ​ខូវប៊យ និង​ពាក់អាវ​យឺត​ខ្មៅ​ដៃ​តូច បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​ទំហំ​ពោះ​របស់​នាង។ ជាមួយ​គ្នា​នាង​បាន​សរសេរ​សារ​ភ្ជាប់​មក​ជាមួយ​ថា "អគុណ​ទេវតា​សម្រាប់​កាដូ​គ្រាប់​ពេជ្រ​ដ៏​មាន​តម្លៃ​មួយ​នេះ ឆ្នាំ​នេះ​ពិសេស​ជាង​រាល់​ដង​ ពី​ព្រោះ​ឆ្នាំ​នេះ នាង​បាន​ក្លាយ​ជា​ម្ដាយ​របស់​គេ។

មិត្តភ័ក្ដិ និង​អ្នក​គាំទ្រ​របស់​នាង ជា​ច្រើន​បាន​ចូល​មក​អបអរ និង​ខ្លះ​ទៀត​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល។ ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​ថា បុរស​វ័យ​កណ្ដាល​ម្នាក់​នៅ​ក្នុង​រូប អង្គុយ​ឱប​ពោះ​នាង ជា​គូស្នេហ៍​របស់​នាង​នោះ ជា​នរណា? បញ្ហា​នេះ សាមី​ខ្លួន​បាន​បក​ស្រាយ​ឡើយ។ ប៉ុន្តែ​តាម​រយៈ​ហ្វេសប៊ុក​ដដែល គេ​បាន​ដឹង​ថា បុរស​ក្នុង​រូប មិន​មែន​ជា​បុគ្គល​សាមញ្ញ ឬ​រាស្ត្រ​សាមញ្ញ​នោះ​ទេ គឺ​លោក​ជា​សែ​ស្រឡាយ​រាជវង្ស។

ប្រភព​ពី​ហ្វេសប៊ុក​ដដែល គូ​ស្នេហ៍​របស់ សិទ្ធី នីកា គឺ​ជា​បុត្រ​របស់​​ព្រះ​មហិស្សរា​ នរោត្ដម​ ច័ក្រពង្ស​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ថែម​ទៀត​ផង។ យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ព្រះនាម​របស់​គូស្នេហ៍​ដែល​ជា​សែ​រាជវង្ស​របស់​នាង​នៅ​ឡើយ​ទេ។ ដោយ​ឡែក​រឿង​កំណ​កំណើត​ស្នេហ៍​របស់​នាង​ជាមួយ​ព្រះ​អង្គម្ចាស់ កើត​ឡើង​យ៉ាង​ណា ដោយ​របៀប​ណា​ក៏​មិន​ទាន់​ដឹង​ដែរ ខណៈ​សាមី​ខ្លួន​មិន​អាច​សុំ​ទំនាក់ទំនង​បាន​នៅ​ឡើយ​គិត​ត្រឹម​រសៀល​ម៉ោង ២ និង ៣០នាទី ថ្ងៃ​ទី ១១ កញ្ញា​នេះ៕

រូបភាព៖​ហ្វេសប៊ុក គូស្នេហ៍ នីកា

អត្ថបទ៖ ទារិកា