បាសចល័តម៉ូដថ្មីរបស់ SONY សក្ដិសមបំផុតសម្រាប់ដំណើរកម្សាន្ត និងការជួបជុំ

  • 2019-09-12 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​ដំណើរ​កម្សាន្ត និង​ការ​ជួបជុំ​របស់​លោក​អ្នក​នឹង​កាន់​តែ​មាន​ភាព​រីករាយ និង​មិន​អាច​បំភ្លេច​បាន​ជា​មួយ​ឧបករណ៍​បំពង​សំឡេង (Speaker) ចល័ត​ម៉ូដែល​ថ្មី PG10 ដែល​បាន​បំពាក់​មក​ជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មីៗ និង​ទំនើប​រួម​ជា​មួយ​នឹង​មុខងារ​ផ្សេងៗ​ជា​ច្រើន​ទៀត ។

Speaker ​នេះ​រចនា​ឡើង​ជា​មួយ​នឹង​ទម្ងន់​ខ្លួន​ស្រាល ហើយ​ថាមពល​ថ្ម​ដែល​កាន់​បាន​យូរ​អាច​​ឲ្យ​អ្នក​រីករាយ​ជា​មួយ​នឹង​តន្ត្រី​បាន​រហូត​ដល់​ទៅ​ ១៣​ ម៉ោង និង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​យក​ទៅ​តាម​ខ្លួន​សម្រាប់​ការ​ជួបជុំ ឬ​ដំណើរ​កម្សាន្ត​នានា។ ក្រៅ​ពី​ការ​​ស្ដាប់​តន្ត្រី​តាម​រយ: Bluetooth ពី Smart Devices របស់​អ្នក PG10ក៏​នាំ​មក​នូវ​មុខងារ​ផ្សេងៗ​ទៀត​ដូចជា FM Radio, Audio In, USB Port, Mic Input។

PG10 លើស​ពី​ការ​​ស្ដាប់​​តន្ត្រី តែ​ក៏​អាច​​ឲ្យ​យើង​ច្រៀង​ Karaoke បាន​គ្រប់​ពេល​វេលា និង​គ្រប់​ទី​កន្លែង។ ជាង​នេះ​ទៅ​ទៀត​ជា​មួយ​នឹង​រូបរាង​ដែល​រចនា​ឡើង​ប្លែក​ពី​គេ ដែល​អាច​បង្កើន​​សំឡេង​​ឲ្យ​កាន់​តែ​លឺ​ច្បាស់ និង​ពីរោះ​ទ្វេ​ឡើង ដោយ​​គ្រាន់​តែ​បើក​ស្លាប​ទាំង​ ២ នៅ​ផ្នែក​ខាង​លើ​នោះ​ចេញ​នោះ​​សំឡេង​នឹង​កាន់​តែ​រណ្ដំ​ជាង​មុន មិន​ត្រឹម​តែ​ប៉ុណ្ណោះ PG10 ក៏​មាន​រន្ធ​សម្រាប់​ដោត Tripod ទំហំ 35mm ដែល​អ្នក​អាច​​ដំឡើង​ PG10 ​ឲ្យ​បាន​កាន់​តែ​ខ្ពស់ និង​​សំឡេង​ជះ​បាន​ឆ្ងាយ​ជាង​មុន។

ក្រៅ​ពី​ជំនួយ​​សំឡេង​ បន្ទះ​ទាំង២ នោះ​ក៏​អាច​ប្រើ​សម្រាប់​ដាក់​ភេសជ្ជ:​បាន​ដោយ​មិន​បារម្ភ​ទោះ​ជា​មាន​ទឹក​កំពប់​ពី​លើ​តិច​តួច ព្រោះ PG10 បាន​ភ្ជាប់​មក​ជា​មួយ​នូវ​ប្រព័ន្ធ​ការពារ​ជម្រាប​ទឹក​នៅ​លើ​ផ្ទៃ​ខាង​លើ និង​កាន់​តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ មាន​មុខងារ​ជា​ច្រើន​ទៀត​បាន​បំពាក់​នៅ​លើ PG10 ដោយ​អ្នក​គ្រាន់​តែ​ទាញ​យក​នូវ​កម្មវិធី Music Center ពី App Store រឺ Play Store ដែល​កម្មវិធី​ទាំង​នេះ​នឹង​កាន់​តែ​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល និង អាច​​ឲ្យ​អ្នក​ប្រើប្រាស់​មុខងារ​ យ៉ាង​សំបូរ​បែប​ទាំង​នោះ​បាន​យ៉ាង​រីករាយ។

អ្នក​អាច​រក​ជាវ PG10 បាន​នៅ​តាម​បណ្ដា​ហាង​ដែល​មាន​លក់​ផលិតផល​ផ្លូវ​ការ​របស់​ Sony៕

អត្ថបទ៖ សុខហេង