ចាប់​ខ្លួន​ ២​នាក់ ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​កីឡាករ​ទៅ​លេង​នៅ Premier League

  • 2019-09-11 13:25:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​កីឡាករ​មួយ​រូប និង​ជំនួយការ​ ត្រូវ​បាន​ចាប់​ខ្លួន​ ពាក់ព័ន្ធ​នឹង​ភាព​ខុស​ច្បាប់​នៃ​ការ​ផ្ទេរ​កីឡាករ​ស៊ែប​ខ្សែ​ប្រយុទ្ធ Aleksandar Mitrovic ដែល​ផ្លាស់​ពី​ក្លឹប​បែលហ្សិក Anderlecht ទៅ​កាន់ Newcastle United កាល​ពី​ឆ្នាំ២០១៥ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ក្រុម​ប៉ូលិស។

ភ្នាក់ងារ​កីឡាករ បាន​ចាប់​ខ្លួន​នៅ​បុរីក្សត្រ​ម៉ូណាកូ ចំណែក​ឯ​ជំនួយការ​របស់​គេ ចាប់​ខ្លួន​នៅ​បែលហ្សិក។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ឆែកឆេរ​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​នៅ​ទីក្រុង​ឡុងដុង ម៉ូណាកូ និង​ប្រទេស​បែលហ្សិក។

បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​ការិយាល័យ​ព្រះរាជអាជ្ញា​បែលហ្សិក​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ផ្ទេរ​កីឡាករ​ Aleksandar Mitrovic នេះ​ មាន​ពាក់ព័ន្ធ​ពុករលួយ​លក្ខណៈ​ឯកជន និង​ការ​លាងលុយ​កខ្វក់។

អត្តសញ្ញាណ​របស់​ជន​ជាប់​ចោទ​មិន​ត្រូវ​បាន​បង្ហាញ​ឡើយ​ ខណៈ​ Mitrovic មិន​ពាក់ព័ន្ធ​ក្នុង​ការ​ស៊ើបអង្កេត​ទេ។

Mitrovic បាន​លេង​នៅ​ Newcastle រហូត​ដល់​ឆ្នាំ២០១៨ មុន​ពេល​នឹង​ផ្ទេរ​ទៅ​លេង​នៅ Fulham៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី