មកដឹងការពិត ២៥យ៉ាងពី RM មេក្រុមជាទីស្រឡាញ់របស់ BTS
- 2019-09-12 08:58:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងការពិត ២៥យ៉ាងពី RM មេក្រុមជាទីស្រឡាញ់របស់ BTS
ចន្លោះមិនឃើញ
មេក្រុមរបស់ BTS គឺ RM ជាតារាប្រុសដែលអ្នកគាំទ្រផ្ដល់ក្ដីស្រឡាញ់ឲ្យច្រើនបំផុត ផ្អែកតាមចរិតរួសរាយរាក់ទាក់ និងចំណេះដឹងរបស់គេ។ ដោយឡែកថ្ងៃទី ១២ ខែកញ្ញា ជាថ្ងៃដែល Fan ទាំងអស់របស់តារាប្រុសរូបនេះនាំគ្នា បង្ហោះសារជូនពរ ព្រោះជាថ្ងៃខួបកំណើតរបស់លោក ស្វាគមន៍អាយុថ្មីរៀងរាល់ឆ្នាំ។
ដើម្បីអបអរ និងកាន់តែដឹងច្បាស់ ថាតើតារាប្រុសរូបនេះមានទម្លាប់ និងរឿងពិតអ្វីខ្លះផ្ទាល់ខ្លួន សូមមកដឹងដូចខាងក្រោម៖
១. Kim Namjoon កើតថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ១៩៩៤ នៅតំបន់ Ilsan ខេត្តGyeonggi
២. ក្នុងគ្រួសារ RM គឺជាបងប្រុសម្នាក់ មានន័យថាលោកនៅមានប្អូនស្រីម្នាក់ទៀត។
៣. RM ជាប់ងារជា «ស្ដេចបំផ្លាញ» ព្រោះក្នុងចំណោមសមាជិកទាំងអស់ លោកពូកែខាងបំផ្លាញរបស់របរជាងគេ (ភាសាខ្មែរហៅថា «ដៃភ្លើងជើងមាន់»)
៤. RM ជាមនុស្សម្នាក់ឆ្លាត ជាមួយ IQ ១៤៨។ កាលរៀនថ្នាក់វិទ្យាល័យ លោកទទួលបានពិន្ទុ TOEIC ដល់ទៅ ៩០០/៩៩០ ហើយ RM បានក្លាយជាសិស្សដែលមានពិន្ទុខ្ពស់ពេលប្រឡងចូលមហាវិទ្យាល័យជាតិ។
៥. អ្នកគាំទ្រ BTS ច្បាស់ជាដឹងច្បាស់ដូចថ្ងៃ ថា RM ស្ទាត់បំផុតក្នុងការប្រើប្រាស់ភាសាអង់គ្លេស។ ការនិយាយស្ដីដូចជនជាតិដើមបែបនេះ ក៏ដោយសារលោកតែងហ្វឹកហាត់ដោយខ្លួនឯងជាប្រចាំ។
៦. បើតាមអ្វីដែល Jin ធ្លាប់បាននិយាយ RM ពូកែដេកស្រមុកបំផុត។
៧. ស្របពេលសមាជិកទាំង ៦ឆ្លើយចម្លើយរៀងខ្លួនថាកាលពីក្មេងប៉ងចង់ធ្វើការងារនេះ ការងារនោះ តែ RM បែរជាឆ្លើយយ៉ាងខ្លីថា លោកចង់ក្លាយជា «លោកប៉ា» ម្នាក់។ (ទស្សនាដល់នាទី ៧:១០)
៨. ពណ៌ដែល Namjoon ចូលចិត្តបំផុតគឺ ពណ៌ខ្មៅ
៩. ទម្រង់មុខរបស់ មេក្រុម BTS កាត់ទៅរកអ្នកម្ដាយ
១០. បទចម្រៀងដែលលោកបានសរសេរ និងតែងភ្លេង មិនក្រោម ១០០បទឡើយ។
១១. ជាមួយកម្ពស់ ១៨១សង់ទីម៉ែត្រ បានធ្វើឲ្យ RM ក្លាយជាសមាជិកខ្ពស់ជាងគេប្រចាំក្រុម។
១២. ឧទាហរណ៍បើមានវេទមន្ត លោកចង់ចេះបំបាំងខ្លួន។
១៣. RM ធ្លាប់និយាយថា បើលោកជាស្រី សមាជិកតែម្នាក់គត់តែលោកចង់ទាក់ទងគឺ J-Hope។ មូលហេតុក៏ដោយសារ J-Hope ចេះមើលថែសមាជិកទាំងអស់ប្រៀបដូចម្ដាយ។ ១៤. ក្រៅពីមិត្តភ័ក្ដិ RM ក៏មានសាច់ញាតិរស់នៅប្រទេសអូស្ត្រាលីដែរ។
១៥. Namjoon ចូលចិត្តធ្វើត្រាប់ សមាជិករួមក្រុមផ្សេងទៀតបំផុត។
១៦. មុនចូលផលិតកម្ម big Hit កាលពីឆ្នាំ ២០១០ RM ជាអ្នករ៉េបធម្មតាៗ គ្មានផលិតកម្មគ្រប់គ្រង ហើយកាលនោះលោកមានឈ្មោះ «Runch Randa»។
១៧. លោកចាប់ផ្ដើមតែងចម្រៀងកាលពីឆ្នាំ ២០០៧ នៅពេលរៀនថ្នាក់ទី ៧។
១៨. CEO របស់ផលិតកម្ម Big Hit លោក Bang Si Hyuk សម្រេចបង្កើតទម្រង់ក្រុម BTS ដោយមិនស្ទាក់ស្ទើរច្រើនពេលជួប RM ភ្លាមៗ។
១៩. លេខដែលលោកស្រលាញ់ជាងគេគឺ លេខ ១។
២០. លោក ក៏ជាអ្នកដែលគាំទ្រសិទ្ធិរបស់សមាគមន៍ LGBT។
២១. RM មិនសូវចូលចិត្តគ្រឿងសមុទ្រទេ ហើយស្អប់បំផុតបារី។
២២. RM lចូលចិត្តញ៉ាំបង្អែម ដូចជាស្ករសំឡី សូកូឡា និងនំ។
២៣. លោកចូលចិត្តនារីដែលមានអាយុស្របាលលោក ឬចាស់ជាងលោក។
២៤. នៅពេលមានបញ្ហាអ្វីកិតមិនចេញ RM តែងពិភាក្សាជាមួយ Suga និង Jimin។
២៥. RM ធ្លាប់បាននិយាយថា បើលោកមិនបានក្លាយជាសមាជិក BTS លោកប្រាកដជានឹងក្លាយជាអ្នកនិពន្ធ ឬកវី៕