Messi ​ថា​​នឹង​ទៅ បើ​ Ronaldo ​ហៅ​បាយ​ល្ងាច​ជាមួយ​គ្នា​

  • 2019-09-13 02:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​បញ្ជាក់​ថា​រូបគេ​កំពុង​ចាំ​ផ្លូវ Cristiano Ronaldo ​ដើម្បី​អញ្ជើញ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​មួយ​ពេល​ដូច​ការ​លើក​ឡើង​លើក​មុន។

អំឡុង​ពេល​ចូល​រួម​កម្មវិធី​ប្រកាស​កីឡាករ​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​នៅ​អឺរ៉ុប Ronaldo ​បាន​បញ្ជាក់​ថា​ទំនាក់ទំនង​រវាង​ខ្លួន​និង Messi ​គឺ​ជា​មិត្ត​ល្អ​នឹង​គ្នា ដោយ​គ្រាន់​តែ​មិន​ទាន់​រក​ពេល​បាន​ដើម្បី​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ប៉ុណ្ណោះ។ ​ខ្សែ​ប្រយុទ្ធ Juventus ​នេះ បាន​បន្ថែម​ទៀត​ថា​កាល​ពី​លេង​នៅ Real Madrid ​គឺ Messi ​ ជា​អ្នក​ធ្វើ​ឱ្យ​ខ្លួន​គេ​ល្អ ​ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​ជា​អ្នក​ជំរុញ​ឱ្យ Messi ​ល្អ​វិញ​ផង​ដែរ។

ឆ្លើយ​តប​ជាមួយ​ការ​ចង់​ហៅ​បាយ​ល្ងាច​នេះ​ដែរ ​កីឡាករ​អាហ្សង់ទីន​បាន​ឆ្លើយ​ថា​រូបគេ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ​ហើយ​ក៏​នឹង​ចាំ​ការ​អញ្ជើញ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​របស់ Ronaldo ​ផង​ដែរ។ “ខ្ញុំ​គ្មាន​បញ្ហា​ជាមួយ​គាត់​ទេ។ យើង​ប្រហែល​ជា​មិន​មែន​ជា​មិត្ត​ល្អ ព្រោះ​មិន​លេង​ក្រុម​តែ​មួយ ​ប៉ុន្តែ​ខ្ញុំ​តែងតែ​មើល​គាត់ ​ហើយ​គ្មាន​បញ្ហា​ទេ។ ​បើ​គាត់​ហៅ​ខ្ញុំ​ទៅ​ញ៉ាំ​បាយ ​ខ្ញុំ​ប្រាកដ​ជា​ទទួល​យក​មិន​ខាន”។ សម្ដី Messi ៕

ប្រភព៖ Metro   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម