ស្មាតហ្វូនកាមេរ៉ា AI ៥ គ្រាប់បើកទទួលការកុម្ម៉ង់ទិញហើយ!

  • 2019-09-13 02:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន Huawei nova 5T កាមេរ៉ា​ AI 5 គ្រាប់ បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​នៅ​ប្រទេស កម្ពុជា ជាមួយ​នឹង​ការ​ប្រកាស​ពី​ការ​កុម្ម៉ង់​ទិញ​ទុក​មុន​ចាប់​ពី​ថ្ងៃ ១២ កញ្ញា នេះ​តទៅ​រហូត​ដល់​ថ្ងៃ ១៨ កញ្ញា ក្នុង​តម្លៃ​ដ៏​រំជើបរំជួល​ ត្រឹម​តែ ៣៩៩ ដុល្លារ ជា​មួយ​ការ​ថែម​កាតាប​ដ៏​ស្រស់​ស្អាត​មួយ​ឥត​គិត​ថ្លៃ ដោយ​អ្នក​នឹង​ទទួល​បាន​ស្មាតហ្វូន​នេះ​មុន​គេ នៅ​ថ្ងៃ ២០ កញ្ញា។

nova 5T មាន​បំពាក់​ដោយ​កាមេរ៉ា AI ចំនួន ៥ គ្រាប់​ដែល​កាមេរ៉ា​ក្រោយ​មាន​រហូត​ដល់​បួន​គ្រាប់។ កាមេរ៉ា​ទី​មួយ មាន​ទំហំ 48MP ដែល​អាច​ផ្ដិត​យក​រូប​ភាព​ច្បាស់​ត្រជាក់​ភ្នែក​គ្រប់​ប្លង់ កាមេរ៉ា​ទីពីរ​មាន​ទំហំ 16MP មាន​មុខងារ​អាច​ថត Super Wide-Angle កាមេរ៉ា​ទី​បី​ មាន​ទំហំ 2MP មាន​មុខងារ​ថត​បែប​ព្រាល និង កាមេរ៉ា​ទី​បួន​ទំហំ 2MP មាន​មុខងារ​ថត​បែប Macro។ ចំណែក​ឯ កាមេរ៉ា​សែលហ្វី មាន​ទំហំ​ធំ​រហូត 32MP អាច​សែលហ្វី​ស្អាត​ដូច​តារា គ្រប់​ពេល​វេលា​គ្រប់​ទី​កន្លែង។

ស្មាតហ្វូន​បាន​រចនា​ឡើង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ ទាក់ទាញ ខុស​ប្លែក​ពី​ស្មាតហ្វូន​ដទៃ​ជា​មួយ​ជម្រើស​បី​ពណ៌​គឺ​ពណ៌​ស្វាយ (Midsummer Purple) ដែល​ជា​ពណ៌​ប្រដេញ ចែងចាំង​ និង​មាន​ការ​ឌីហ្សាញ​ជា​អក្សរ nova នៅ​ផ្នែក​ខាង​ក្រោយ​ដំបូង​គេ​បង្អស់ ដែល​មិន​ទាន់​មាន​ស្មាតហ្វូន​ណា​មាន​ការ​រចនា​បែប​នេះ​ពី​មុន​មក​ឡើយ ពណ៌​ខៀវ (Crush Blue) និង​ពណ៌​ខ្មៅ (Black)។

Huawei nova 5T បំពាក់​ដោយ​អេក្រង់​លាត​ពេញ​ផ្ទៃ​ទំហំ ៦,២៦ អ៊ីញ​​ជា​ប្រភេទ Punch Fullview Display។ ថាមពល​ថ្ម​ទំហំ៣៧៥០ mAh សាក​ថ្ម​បាន​លឿន​ដោយ​បច្ចេកវិទ្យា Supercharge សាក​ ៣០​ នាទី​បាន​ ៥០% ដំណើរ​ការ​ដោយ​អង្គ​ប្រតិបត្តិការ​ Huawei Kirin 980 និង GPU Turbo 3.0 ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិ EMUI 9.1 អង្គ​ផ្ទុក​ទិន្នន័យ​ និង​អង្គ​ចងចាំ ( 8GB +128GB)។ កាន់​តែ​ពិសេស​ទៀត​នោះ nova 5T ក៏​បំពាក់​ដោយ​ការ​ដោះ​សោ​បែប​ថ្មី​ផង​ដែរ ដែល​អ្នក​អាច​ធ្វើ​ការ​ស្កេន​ក្រយៅ​ដៃ​លើ​ផ្នែក​ខាង​ស្ដាំ​នៃ​តួ​ទូរសព្ទ។

អ្នក​អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ​ទុក​មុន​​នូវ Huawei nova 5T នៅ​តាម​បណ្តា​ហាង​ទូរសព្ទ​នៅ​ទូទាំង​ប្រទេស​ដែល​នៅ​ជិត​អ្នក​បំផុត។ ព័ត៌មាន​បន្ថែម​សូម​​អាច​ចូល​ទៅ​កាន់ ៖​

  • វិបសាយ ៖ https://consumer.huawei.com/kh/

  • ទំព័រ Facebook ៖ https://www.facebook.com/huaweimobilekh

អត្ថបទ៖ សុខហេង