Huawei ពិចារណាលក់ជំនួញ 5G ឲ្យលោកខាងលិច

  • 2019-09-13 03:10:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បទ​សម្ភាសន៍​កាល​ពី​ថ្មីៗ​នេះ នាយក​ប្រតិបត្តិ Huawei បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​កំពុង​គិតគូរ​លើ​ជម្រើស​នៃ​ការ​លក់​​មុខ​ជំនួញ 5G របស់​ខ្លួន។ លោក​បាន​បន្ថែម​ទៀត​ថា Huawei អាច​នឹង​ស្វែង​រក​អ្នក​ទិញ​ដែល​មាន​មូលដ្ឋាន​ក្នុង​លោក​ខាង​លិច ក្រៅ​ពី​អាស៊ី។

លោក Ren Zhengfei នាយកប្រតិបត្តិ Huawei

ខណៈ​ពេល​នេះ​​មិន​ទាន់​មាន​ការ​កំណត់​អំពី​អ្នក​ទិញ​នៅ​ឡើយ​ទេ។ វា​ជា​អាច​ក្រុមហ៊ុន​បច្ចេកវិទ្យា​ថ្មី ឬ ក្រុមហ៊ុន​បច្ចេកវិទ្យា​ចាស់ ប៉ុន្តែ​អ្វី​ដែល​ច្បាស់​នោះ​គឺ អ្នក​ទិញ​នឹង​មាន​សិទ្ធ​កែ​សម្រួល​គ្រប់​យ៉ាង​លើ​ 5G របស់ Huawei។ ក្រុមហ៊ុន​ Huawei ​នឹង​ផ្ដល់​ជូន​នឹង​​សិទ្ធ​លើ​​អាជ្ញាប័ណ្ណ​, កូដ, Blueprint និង​ជំនាញ​ការ​ខាង​ផលិត 5G។

​​តម្លៃ​នៃ​ជំនួយ 5G នេះ មិន​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ។ ជាក់​ស្ដែង​នេះ Huawei ទំនង​ជា​កំពុង​ធ្វើ​ការ​គិត​គូរ​នៅ​ឡើយ ហេតុ​នេះ​វា​មិន​ទាន់​ជាក់លាក់​នៅ​ឡើយ​ទេ លើ​ការ​លក់​ជំនួញ​នេះ៕

ចុចអាន ៖ ហេតុផល​នេះ​ហើយ​ដែល iPhone 11 គ្មាន 5G ហ្នឹងគេ

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម