ការ​ប្រកួត​បាល់ទាត់ សហគមន៍ ​អង្គការ​ផ្កាយសមុទ្រ​​ចាប់​ផ្ដើម​ហើយ

  • 2019-09-13 06:47:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​សហគមន៍​របស់​អង្គការ​ផ្កាយ​សមុទ្រ ​បាន​ចាប់​ផ្ដើម​រដូវ​កាល​ថ្មី​មួយ​ទៀត​របស់​ខ្លួនហើយ ​ដោយ​មាន​ក្រុម​ចូលរួម​១២​ក្រុម ​មក​ពី​តាម​តំបន់​នានា។

ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ អង្គការ​ផ្កាយ​សមុទ្រ​បាន​រៀប​ចំការ​ប្រកួត​បាល់ទាត់វិលជុំ​ក្នុង​សហគមន៍​ជា​រៀង​រាល់​ឆ្នាំ។ គោលបំណង​នៃ​ការ​ប្រកួត​បាល់ទាត់​វិលជុំ​នេះ ​គឺ​ផ្ដល់​ឱកាស​ឲ្យ​ប្រជាជន​នៅ​ក្នុង​សហគមន៍​ បាន​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​ប្រកួត​ដែល​មាន​ស្តង់ដា​ បូករួម​នឺង​ការ​បង្កើត​មិត្តភាព​ ព្រម​ទាំង​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ជាមួយ​គ្នា។ ​សម្រាប់​ឆ្នាំ​នេះ​ ការ​ប្រកួត​បាល់ទាត់​វិលជុំ​នេះ​បាន​បើក​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៨​ ខែ​កញ្ញា​ ឆ្នាំ២០១៩​ ជាមួយ​នឹង​ការ​ចូលរួម​ពី​សំណាក់​ក្រុម​ទាំង​១២​ដែល​មក​ពី​តំបន់​ផ្សេងៗគ្នា​នៅ​ជុំវិញ​កីឡដ្ឋាន​អង្គការ​ផ្កាយសមុទ្រ​ ដូច​ជា​ក្រុម ​Tiger Red ​ក្រុម​ឥទ្រ្ទី​តូច​​ ក្រុម​សេះ​ស​ដើម​រីស​​ ក្រុម​អធិរាជ​ថ្ម ​ក្រុម​បាគូ ​ក្រុម​កីឡាករ​គរថ្លង់ DDP ​ក្រុម​មហា​មិត្ត​វិទ្យាល័យ​ ក្រុម​ត្រពាំង​វែង​ ក្រុម​កីឡា​ដើម្បី​សុខភាព ​ក្រុម​យុវជន​សង្កាត់​ទៀន​ ក្រុម​សមុទ្រ​ខៀវ​ និង​ក្រុម​ខ្លា​ហោះ។

ក្រុម​ទាំង​១២​នេះ​នឹង​ធ្វើការ​ប្រកួត​វិលជុំ​ក្នុង​រយៈពេល​៨​សប្ដាហ៍​ខាង​មុខ​នេះ។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំ​ទី​២​ហើយ​ដែល​ក្រុម​កីឡាករ​គរ​ថ្លង់​បាន​ចូលរួម​ការ​ប្រកួត​វិលជុំ ​ ដែល​អង្គការ​ផ្កាយ​សមុទ្រ​តែងតែ​លើក​កម្ពស់​ការ​ចូលរួម​របស់​ពួកគេ​និង​ដើម្បី​ឱ្យ​ពួកគេ​ដឹង​ថា​ពួកគេ​មិន​ត្រូវ​បាន​គេ​រើសអើង ​និង​មិន​អើពើ​នោះ​ទេ​៕

អត្ថបទ៖ ប្រុស យុទ្ធ