Suarez មកវិញទាន់ Valencia ខណៈ Messi ត្រូវចាំដល់ប្រកួត Dortmund
- 2019-09-13 07:45:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Suarez មកវិញទាន់ Valencia ខណៈ Messi ត្រូវចាំដល់ប្រកួត Dortmund
ចន្លោះមិនឃើញ
Luis Suarez បានត្រឡប់មកហ្វឹកហាត់ពេញលេញវិញហើយជាមួយមិត្តរួមក្រុម Barcelona ដើម្បីត្រៀមលក្ខណៈស្វាគមន៍ Valencia នៅ LaLiga ថ្ងៃសៅរ៍ស្អែកនេះ។
ក្រោយរងរបួសក្នុងការប្រកួតបើកឆាកលីគកំពូលទល់នឹង Athletic Club ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយបានអវត្ដមាន២ប្រកួតមកហើយឲ្យ Barcelonaទល់ Real Betis និង Osasuna។ ការវិលមកវិញរបស់ Suarez ផ្ដល់ក្ដីសង្ឃឹមខ្លាំងដល់អ្នកចាត់ការ Ernesto Valverde បន្ទាប់ពីក្រុមខាតអស់៥ពិន្ទុហើយនៅ៣ប្រកួតកន្លងមក។
Lionel Messi ដែលអវត្តមាន៣ប្រកួតពេញកន្លងមកនៅមិនទាន់ទៅហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅឡើយទេ មានន័យថា១០០% គឺអវត្តមានប្រកួត Valcencia។ យ៉ាងណាកីឡាករវ័យ៣២ឆ្នាំប៉ុនប៉ងវិលចូលទីលានវិញឲ្យទាន់ប្រកួតបើកឆាក Champions League នៅទឹកដី Dortmund៕