Southampton គឺ​ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់​មួយ​បើ​​រក្សា​អតីត​កីឡាករ​ទាំង​នេះ​

  • 2019-09-13 08:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​៤​ប្រកួត​កន្លង​មក​ Southampton កំពុង​ឈរ​លេខ​១១​ក្នុង​តារាង​ពិន្ទុ​ Premier League បន្ទាប់​ពី​ឈ្នះ​១, ស្មើ​១ និង​ចាញ់​២។

ទោះ​ជា​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង​ និង​ត្រូវ​ចាត់​ទុក​ជា​ក្លឹប​ខ្លាំង​មធ្យម​មួយ​នៅ​អង់គ្លេស​ប៉ុន្តែ​ Southampton ត្រូវ​គេ​ទទួល​ស្គាល់​ថា​ជា​ក្រុម​មាន​គុណភាព​ក្នុង​ការ​បណ្ដុះ​កីឡាករ​ ដោយ​សារ​កំពូល​ Super star ជា​ច្រើន​ក្នុង​ពិភព​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន​សុទ្ធ​តែ​ចេញ​ពី​ក្លឹប​នេះ។​

ខាង​ក្រោម​គឺ​ជា​ជម្រើស​១១​នាក់​ដំបូង​របស់​អតីត​កីឡាករ​​ Southampton ដែល​សព្វថ្ងៃ​​ប្រកប​អាជីព​ជាមួយ​ក្លឹប​នានា​ និង​កំពុង​សាង​ព្យុះ​ភ្លៀង​នៅ​ទ្វីប​អឺរ៉ុប៖

អ្នក​ចាំ​ទី៖ Forster (Celtic)

ខ្សែ​ការពារ៖ Clyne (Liverpoo), Van Dijk (Liverpool), Alderweireld (Tottenham), Shaw (Man United)

ខ្សែ​បម្រើ​៖ Lallana (Liverpool), Schneiderlin (Everton), Ox Chamberlain (Liverpool)

ខ្សែ​ប្រយុទ្ធ៖​ Bale (Real Madrid), Dušan Tadić (Ajax), Sadio Mane (Liverpool)៕

ប្រភព៖ Premier League   អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី