វត្តសំរោងអណ្តែត៖ បិណ្ឌ២ស្អែកនឹងមានពុទ្ធបរិស័ទ្ធ ៣ម៉ឺននាក់មកទីនេះ
- 2019-09-14 02:58:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តសំរោងអណ្តែត៖ បិណ្ឌ២ស្អែកនឹងមានពុទ្ធបរិស័ទ្ធ ៣ម៉ឺននាក់មកទីនេះ
ចន្លោះមិនឃើញ
ថ្ងៃនេះគឺជាថ្ងៃបិណ្ឌ១នៃពីធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យសាសនាធំមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃរាជពិធីទា្វរទសមាសរបស់កម្ពុជា។
ក្នុងព្រឹកថ្ងៃបិណ្ឌ១នេះ សម្តេចព្រះសាក្យមុនី រ័ត្ន សារឿន ព្រះចៅអធិការវត្ត សំរោងអណ្តែត មានសង្ឃដេកានៅពុទ្ធបរិស័ទ្ធដែលមកបោះបាយបិណ្ឌនៅវត្តថា នៅថ្ងៃបិណ្ឌ២ស្អែកនេះនឹងមានពុទ្ធបរិស័ទ្ធមកវត្តសំរោងអណ្តែត ៣ម៉ឺននាក់។
សម្តេចបន្តថា មូលហេតុដែលស្អែកមានពុទ្ធបរិស័ទ្ធមកវត្តច្រើនគឺមកពីវត្តសំរោងអណ្តែតមានជាវត្តសាកសិទ្ធដែលមានបុណ្យបារមីល្បីជាង៤០ឆ្នាំហើយ ដូចនេះហើយទើបមានពុទ្ធបរិស័ទ្ធមកពីគ្រប់ទិសទៅមកធ្វើបុណ្យនៅទីនេះ។
សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំមានរយ:ពេល១៥ថៃ្ង គឺចាប់ពីថៃ្ង ១រោច រហូតដល់ថៃ្ងទី ១៥រោច ខែភទ្របទ ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ រហូតដល់បិណ្ឌទី១៤ និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"។ តាមជំនឿរបស់ប្រជាជនខែ្មរយល់ថា "បុណ្យភ្ជុំបិណ្យ" គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីសុំសេចក្តីសុខចម្រើន និងឧទ្ទិសដល់ ញាតិសន្តានទាំងឡាយដែលបានស្លាប់ទៅហើយ។
ក្នុងរយ:ពេលវេលា១៥ថ្ងៃនៃបុណ្យនេះក៏ជាពេលវេលារបស់ប្រជាពលរដ្ឋកម្ពុជានាំគ្នាវិចនំគម នំបត់អន្សមជ្រូក និងនំអន្សមចេកដើម្បីយកទៅវត្ត ចែកញតិមិត្ត និងបរិភោគផងដែរ៕
ខាងក្រោមនេះជាបណ្តុំរូបបោះបាយបិណ្ឌក្នុងថ្ងៃបិណ្ឌ១នៅវត្តសំរោងអណ្តែត៖