Apple​ ​រក​បាន​ដៃ​គូ​ខ្លាំង ​ផលិត​បច្ចេកវិទ្យា​ជួយ​ដល់​អាជីវកម្ម

  • 2019-09-14 09:01:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សមាជ​ទូរសព្ទ​ពិភពលោក​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​បាសេឡូណា​ ​ប្រទេស​អេស្ប៉ាញ​ ​ក្រុមហ៊ុន​ ​SAP​ ​បាន​ប្រកាស​ចាប់​ដៃ​គូជា​មួយ​ ​Apple​ ​ដើម្បី​ផលិត​ ​App​ ​ដែល​អាច​ជួយ​​សម្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​គ្រប់​ប្រភេទ​ជុំវិញ​ពិភពលោក។

App​ ​សម្រាប់​ប្រើ​នៅលើ​ ​iOS​ ​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​នឹង​បង្កើត​មាន​ច្រើន​ប្រភេទ​ ​តែ​ភាគ​ច្រើន​ជា​ប្រភេទ​រក្សា​ទិន្នន័យ​លើ​អ៊ីនធឺណិត​ ​(Cloud)​ ​និង​ជា​ប្រព័ន្ធ​គ្រប់គ្រង​តាម​វេបសាយ​ ​(web-base)។​ ​នេះ​បើ​តាម​ការ​បង្ហាញ​ពី​អ្នក​នាំ​ពាក្យ​របស់​ ​SAP។

លើស​ពី​នេះ​ ​Apple​ ​និង​ ​SAP​ ​ក៏​នឹង​បង្កើត​កម្មវិធី​គំរូ​ជា​ប្រភេទ​ ​Open Source​ ​សម្រាប់​អ្នក​សរសេរ​កម្មវិធី​ក្នុង​ភាសា​ ​Swift​ ​អាច​យក​ទៅ​ច្នៃ​បំបែក​ ​ដើម្បី​បង្កើត​ជា​ ​App​ ​នានា​បាន​ផង​ដែរ។

ទន្ទឹម​នឹង​ការ​សហការ​គ្នា​នេះ​ ​Apple​ ​និង​ ​SAP​ ​ក៏​ប្រកាស​នឹង​បញ្ចេញ​ ​App​ ​របស់​ពួក​គេ​ចាប់​ពី​ខែ​មិនា​ ​២០១៧​ ​នេះ​តែ​ម្ដង៕

ប្រភព៖ macrumors   អត្ថបទ៖ រដ្ឋ

អត្ថបទពេញនិយម