ទំនិញរាប់ម៉ឺនមុខជុំគ្នាក្នុងពិព័រណ៍អន្តរជាតិដ៏ធំមួយនៅបាងកកខែក្រោយនេះ STYLE BANGKOK ២០១៩

  • 2019-09-15 03:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗនេះ ស្ថាន​តំណាង​ពាណិជ្ជកម្មថៃ នៅ​​ភ្នំពេញបាន​ប្រកាស​ជូន​ដំណឹង​ពី​ពិព័រណ៍ STYLE BANGKOK (October) ២០១៩ ដែល​រៀប​ចំ​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្មអន្តរជាតិ នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ។

ពិព័រណ៍​អន្តរជាតិ​នេះ នឹង​មាន​ការ​ដាក់​បង្ហាញ​ទំនិញ​សំលៀកបំពាក់ ផលិតផល​ធ្វើ​ពី​ស្បែក វត្ថុ​អនុស្សាវរីយ៍ សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ គ្រឿង​សង្ហារិម​ដែល​ជា​ផលិតផល​ថៃ​សុទ្ធ និង​ជា​ផលិតផល​នាំ​ចូល​ពី​បរទេស​ជា​ច្រើន​ទៀត​ផង។

គួរបញ្ជាក់ផងដែរថា ពិព័រណ៍ STYLE BANGKOK ធ្វើឡើងមួយឆ្នាំពីរដង គឺនៅខែមេសា និងខែតុលាឆាប់ៗនេះ។ ពិព័រណ៍នេះជាការដាក់តាំងបង្ហាញដ៏ធំមួយប្រចាំប្រទេសថៃ ដែលប្រមូលផ្ដុំដោយផលិតផលឆ្នៃប្រឌិតថ្មីៗជាច្រើនពីបណ្ដា SME ជាច្រើនមកពីទូទាំងប្រទេស​ថៃ។

ពិព័រណ៍ STYLE BANGKOK (October) ២០១៩ នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧-២១ ខែតុលា ឆ្នាំ២០១៩ នៅ BITEC BANGNA ក្រុងបាងកក ប្រទេសថៃ។ លោកអ្នកដែលមានចំណាប់អារម្មណ៍ទៅទស្សនាពិព័រណ៍ដ៏ធំប្រចាំឆ្នាំនេះ សូមទាក់ទងស្ថានតំណាងពាណិជ្ជកម្មថៃ នៅរាជធានីភ្នំពេញតាមរយៈ ៖

  • ទូរសព្ទ ៖ ០២៣ ៧២ ៦៣ ០៤
  • អ៉ីម៉ែល ៖ thaicompnh@gmail.com

អត្ថបទ៖ Sokchea Heng

អត្ថបទពេញនិយម
អត្ថបទថ្មី