Abraham ស៊ុត​៣​គ្រាប់​ហើយ​ស៊ុត​ទី​​ខ្លួន​ឯង​១​​គ្រាប់​ទៀត​ នៃ​ជ័យជម្នះ​៥​គ្រាប់​លើ Wolves (វីដេអូ)

  • 2019-09-14 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea បាន​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ Wolves ក្នុង​លទ្ធផល ២-៥ ខណៈ​ដែល Tammy Abraham ស៊ុត​បាន​​៣​គ្រាប់​​ឲ្យ​ក្លឹប​តោ​ខៀវ ហើយ​គ្រាប់​ទី​៤​​របស់​កីឡាករ​វ័យ​២១​ឆ្នាំ​គឺ​ជា​​គ្រាប់​បាល់​ចូល​សំណាញ់​ទី​ខ្លួន​ឯង។

គ្រាប់​បាល់​ទី​១ កើត​ឡើង​នៅ​ចុង​តង់​ទី​១​នៅ​នាទី​៣១ ស៊ុត​ពី​ចម្ងាយ​ជិត​២៣​ម៉ែត្រ​ដ៏​អស្ចារ្យ​របស់​​ខ្សែ​ការពារ​វ័យ​ក្មេង Fikayo Tomori។

Abraham រក​គ្រាប់​បាល់​បាន​នៅ​នាទី​ទី ៣៤, ៤១ និង ៥៥ មុន​ពេល​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួនឯង។ យុវជន​ចេញ​ពី​ថ្នាល​តោ​ខៀវ​រូប​នេះ​ស៊ុត​បាន​៧​គ្រាប់ ក្នុង​ចំណោម​៥​ប្រកួត​ធ្វើ​ឲ្យ​រូប​គេ​បាន​ក្លាយ​ទៅ​ជា​​អ្នក​ដែល​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​បណ្ដោះអាសន្ន​នៅ Premier League។

Wolves រក​បាន​១​គ្រាប់​មក​វិញ​​នៅ​នាទី៦៩ នៅ​ពេល​ដែល Romain Saiss តែត​​បាល់​​ត្រូវ Kepa សង្គ្រោះ​បាន​តែ​ទៅ​ផ្លាត​ជាមួយ Abraham ចូល​ទី​ខ្លួន​ឯង។ នាទី​៨៥ ខ្សែ​ប្រយុទ្ធPatrick Cutrone ថែម​បាន​១​គ្រាប់​ទៀត​ឲ្យ Wolves ហើយ​៥​នាទី​ក្រោយ​មក Mason Mount ស៊ុត​គ្រាប់​ទី​៥​ឲ្យ​ Chelsea មុន​ចប់​ការ​ប្រកួត៕

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខ លាងហ៊ត