ហ្គេម PES 2020 (Mobile) ​នឹង​ដាក់​ឲ្យ​លេង​ជា​ផ្លូវការ​នៅ​ខែ​ណា?

  • 2019-09-16 01:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហ្គេម​បាល់ទាត់​ដែល​កំពុង​ពេញ​និយម​បំផុត​សព្វថ្ងៃ​នៅ​លើ​ស្មាតហ្វូន​គឺ PES Mobile។ ហ្គេម​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ជប៉ុន KONAMI មួយ​នេះ ក៏​នឹង​អភិវឌ្ឍ​ចូល​ជំនាន់​ឆ្នាំ ២០២០ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។

ចំពោះ​កាលបរិច្ឆេទ​ដាក់​ឲ្យ​លេង​ជា​ផ្លូវការ គេហទំព័រ​ផ្លូវការ​របស់ KONAMI ​បាន​សង្កត់​ធ្ងន់​ថា​នឹង​មក​ដល់​នៅ​អំឡុង​ចុង​ខែ​តុលា ឆ្នាំ ២០១៩ នេះ ។ បណ្តា​ក្លឹប​ជា​ដៃ​គូ​សហការ​ផ្លូវការ​ក្នុង​ហ្គេម PES 2020 (Mobile) រួម​មាន​ក្លឹប Manchester United, FC Bayern Munchen, FC Barcelona និង Juventus។

សំណួរ-ចម្លើយ​ចាក់​ដោត​មួយ​ចំនួន​ក៏​បាន​លេច​ឡើង​ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​របស់​អ្នក​លេង​ដោយ​ក្នុង​នោះ​ KONAMI ​បញ្ជាក់​ថា​សម្រាប់ Squad ទាំង​មូល​គឺ​នឹង​ត្រូវ Reset សារ​ជា​ថ្មី​ក្នុង​ហ្គេម​ជំនាន់​ក្រោយ ដោយ​ឡែក​ទាក់ទិន​នឹង​ឧបករណ៍​ដែល​គាំទ្រ ​ក្រុមហ៊ុន​សង្កត់​ធ្ងន់​ថា​នឹង​គ្មាន​ការ​ប្រែប្រួល​អ្វី​ទាំង​អស់ ពោល​គឺ​ម៉ាស៊ីន​ដែល​អាច​ដំណើរការ PES 2019 ក៏​នឹង​អាច​លេង PES 2020 ​បាន​ដូច​គ្នា៕

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា