សម្រាកជាង១ខែ ថ្ងៃ​វិស្សមកាលរបស់​ BTS ក៏មកដល់ទី​បញ្ចប់​

  • 2019-09-16 03:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា​ចម្រៀង​សមាជិក​ ៧​នាក់​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ១៦​នេះ​នៅ​ព្រលានយន្តហោះ​ បន្ទាប់​ពី​បញ្ចប់​វេលា​វិស្សមកាល​ជាង ១​ខែ មានន័យ​ថា​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១២ ខែសីហា។

នៅ​ថ្ងៃ​នេះ​ សមាជិក​ទាំង​អស់​ក៏​បាន​វិល​មក​បំពេញ​ការងារ​ជា​តារា​ចម្រៀង​វិញ​ ហើយ​វត្តមាន​នៅ​ព្រលាន​យន្តហោះ​ព្រឹក​នេះ​ ក៏​ដើម្បី​ទៅ​កាន់​បរទេស​ ចាប់​ផ្ដើម​បេសសកម្ម​ការងារ​ជា​ថ្មី។

បើ​តាម​ការ​ឲ្យ​ដឹង​ ការងារ​បន្ត​របស់​ BTS គឺ​បន្ត​ការ​ប្រគំតន្ត្រីទេសចរណ៍​ "Love Yourself: Speak Yourself” នៅ​អារ៉ាប៊ីសាអូឌីត ដែល​ប្រព្រឹត្តិ​ទោ​នៅ​ថ្ងៃ​ទី​ ១១ ខែតុលា ឆ្នាំ ២០១៩​ខាងមុខ។ បន្ទាប់​ពី​នេះ​ពួកគេ​នឹង​បន្ត​ការ​ប្រគំតន្ត្រី​អស្ចារ្យ​នេះ​នៅ​ទីក្រុង​សេអ៊ូល​ថ្ងៃ​ទី​ ២៦ ២៧ និង​ ២៩​ ខែតុលា៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី