មកដឹងសមិទ្ធផល ៣ធំៗ ក្នុងខែកញ្ញា របស់ក្រុមហ៊ុនដ៏ជោគជ័យមួយនៅកម្ពុជា

  • 2019-09-16 08:56:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនកែច្នៃ និងចែកចាយ ផលិតផលដែកឈានមុខគេ និងធំជាងគេនៅកម្ពុជា ដែលបានឈរជើងយ៉ាងរឹងមាំលើទីផ្សារអស់ជាង ២ទសវត្ស មកហើយនោះ បានសម្រេចនូវសមិទ្ធផលបីធំៗគួរឲ្យកត់សម្គាល់ក្នុងខែកញ្ញា ឆ្នាំ២០១៩ នេះ។

សមិទ្ធផលទី១ គឺក្រុមហ៊ុនបានទទួលនូវវិញ្ញាបនបត្រអន្តរជាតិ ISO 9001: 2015 ទៅលើប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតស្តង់ដារអន្តរជាតិ។ សមិទ្ធផលទី២ គឺការវិវឌ្ឍថ្មីផលិតផលស្តង់ដារពិភពលោក ដែកទីប-ស អាយ.អេស.អាយ ដែលបានវិវឌ្ឍបន្ថែមទៀតជាមួយបច្ចេកវិទ្យាកាន់តែទំនើប គុណភាពកាន់តែខ្ពស់ជាងមុន ជាមួយស្តង់ដារអន្តរជាតិ ISO 9001: 2015​។ ចំណែក​សមិទ្ធផលទី៣ គឺក្រុមហ៊ុនបានបើកនូវសាខាទី១៩ របស់ខ្លួន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅក្នុងកម្មវិធីជួបជុំមហាគ្រួសារ អាយ អេស អាយ ប្រចាំឆ្នាំកន្លងទៅថ្មីៗនេះ លោក កាំង ឡេង អគ្គនាយក ក្រុមហ៊ុន អាយ អេស អាយ គ្រុប បានមានប្រសាសន៍ថា “យើងអាចមានសមិទ្ធផលដូចបច្ចុប្បន្ននេះ ក៏ព្រោះតែមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាកអតិថិជន ក៏ដូចជាបុគ្គលិកដែលមានការលះបង់ និងប្តេជ្ញាចិត្ត ខ្ពស់ ជាពិសេសគឺយើងបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើគុណភាពនៃផលិតផលតាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច ដូច្នេះហើយទើបគ្រប់ផលិតផលរបស់​ក្រុមហ៊ុន អាយ អេស អាយ គ្រុប តែងតែទទួល បានការជឿទុកចិត្តពីសំណាកអតិថិជន”។ លោកបានបន្តទៀតថា “ខ្ញុំបាទមានជំនឿជាក់ថា ការប្រកាន់យកនូវ គោលការណ៍គុណភាពនឹងធ្វើឲ្យក្រុមហ៊ុន របស់យើងខ្ញុំអាចបន្តដំណើរយូរអង្វែងតទៅមុខទៀត”។

សូមជម្រាបផងដែរថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ត្រូវ​បានកកើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនកែច្នៃ និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយគ្រប់ផលិតផល អាយ. អេស. អាយ ស្ទៀល (ISI STEEL) ទាំងអស់ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាកអតិថិជន ដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពី ភាពឧស្សាហ៍ព្យាយាម សុចរិតភាព និងគំនិតច្នៃប្រឌិត របស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ៕

ព័ត៌មានបន្ថែម ទំនាក់ទំនង៖

  • តាមរយៈទូរសព្ទលេខ 023-880-098

  • ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/ ឬទំព័រហ្វេកប៊ុក ISI STEEL

អត្ថបទថ្មី