កម្មវិធីប្រកួតសំណេរជាភាសាខ្មែរជ័យលាភីពីមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

  • 2019-09-16 10:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសាធារណជនលើការរៀបចំកិច្ចសន្ទនាជុំទី១ នាពេលកន្លងទៅមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជារៀបចំការប្រកួតសំណេរជាភាសាខ្មែរ ក្រោមប្រធានបទ “តើកម្ពុជាគួរត្រៀមខ្លួនដូចម្តេចសម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤?” ជាលើកទី ២ សម្រាប់កិច្ចសន្ទនា កម្ពុជាឧស្សាហកម្ម៤.០។

សិស្សនិស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិតឬទើបបញ្ចប់ការសិក្សា ហើយមានអាយុមិនលើសពី ៣០ឆ្នាំ មានសញ្ជាតិខ្មែរនិងកំពុងរស់នៅក្នុងប្រទេសកម្ពុជាសុទ្ធតែអាចចូលរួមក្នុងកម្មវិធីប្រកួតនេះ។

ម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតនេះ នឹងទទួលបានមេដាយជ័យលាភី ១ លិខិតបញ្ជាក់ពីជ័យលាភី ទឹកប្រាក់រង្វាន់ ១ ៦០០ ០០០រៀលសម្រាប់ជ័យលាភីលេខ១ទឹកប្រាក់ ១ ០០០ ០០០រៀលសម្រាប់ជ័យលាភីលេខ២ និង ៦០០ ០០០រៀលសម្រាប់ជ័យលាភីលេខ៣។ ក្រៅពីនេះ ម្ចាស់ជ័យលាភីទាំងបីរូបនឹងត្រូវអញ្ជើញជាវាគ្មិនធ្វើបទបង្ហាញអំពីសំណេររបស់ខ្លួនក្នុងកិច្ចសន្ទនា កម្ពុជាឧស្សាហកម្ម ៤.០ លើកទី២ ហើយអត្ថបទជ័យលាភីនឹងត្រូវបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

ដើម្បីចូលរួមកម្មវិធីនេះ លោកអ្នកត្រូវផ្ញើអត្ថបទសំណេរនិងឯកសារពាក់ព័ន្ធតាមការណែនាំទៅកាន់អ៉ីម៉ែល cambodiain4.0@gmail.com ។ ចាប់បើកទទួលពាក្យចាប់ពីថ្ងៃទី ៣០ សីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី ៣០ កញ្ញា ឆ្នាំ២០១៩។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ៖

  • អ៉ីម៉ែល : cambodiain4.0@gmail.com
  • ទូរស័ព្ទ : ០១១ ៧៩៥ ២០០ (កញ្ញា គង់ រតនធីតា)

អត្ថបទ៖ Khun Pisith