Zlatan យល់​ថា រក​គ្រាប់​បាល់​គ្មាន​អ្វី​ពិបាក​ទេ ពេល​ដឹង​ល្បិច​នេះ

  • 2019-09-16 11:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ពី​បង្កើត​កំណត់ត្រា​ថ្មី​របស់​ក្លឹប LA Galaxy ក្នុង​ការ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​មួយ​រដូវ​កាល ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​កីឡាករ Zlatan Ibrahimovic ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ការ​រក​គ្រាប់​បាល់​គ្មាន​អ្វី​ពិបាក​ទេ តែ​​ត្រូវ​តែ​ធ្វើ​ដូច​ Zlatan ជា​មុន​សិន។

កីឡាករ​រូប​នេះ​បាន​លើកឡើង​ថា៖ " ការ​រក​គ្រាប់​បាល់​មាន​ភាព​ងាយ​ស្រួល​ណាស់ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ធ្វើ​ត្រាប់​តាម Zlatan សិន នោះ​គ្រាប់​បាល់​នឹង​មក​ឯង​ " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Zlatan រក​បាន Hat-Trick ក្នុង​ប្រកួត​ប៉ះ​នឹង​ក្លឹប Sporting Kansas City ដែល​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ៧-២។

ជាមួយ​គ្នា​នោះ​ដែរ ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​បំបែក​កំណត់ត្រា​ក្នុង​ការ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​មួយ​រដូវ​កាល ឲ្យ​ក្លឹប​អាមេរិក​មួយ​នេះ ដោយ​រក​បាន ២៦​គ្រាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី