បង្ហាញឈ្មោះរថយន្តទាំង ១០ លក់ដាច់ខ្លាំងបំផុតនៅប៉ែកអាស៊ីអាគ្នេយ៍
- 2019-09-17 01:28:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញឈ្មោះរថយន្តទាំង ១០ លក់ដាច់ខ្លាំងបំផុតនៅប៉ែកអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
ត្រឡប់ទៅរបាយការណ៍កាលពីឆ្នាំចាស់ ២០១៨ បើយោងតាម seasia.co បានបង្ហាញនូវរថយន្តលក់ដាច់បំផុតប្រចាំឆ្នាំទាំង ១០ នៅប៉ែកអាស៊ីអាគ្នេយ៍ ដែលតួលេខទាំងនោះសម្រង់ចេញពីរបាយការណ៍លក់ក្នុងប្រទេសថៃ ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា។
ជាតួលេខដប់ខែដំបូងប្រចាំឆ្នាំ ២០១៨ រថយន្ត Toyota Hilux និង Isuzu D-Max ដែលផលិតនៅប្រទេសថៃឈរលេខ ១ និងលេខ ២ លក់ចេញបាន ១៥២ ០៥៤ គ្រឿង និង ១៣៤ ៩០២ គ្រឿង។
ដោយឡែកចំណាត់ថ្នាក់ទី ៣ បានទៅលើរថយន្ត Perodua Axia មានប្រភពនៅប្រទេសម៉ាឡេស៊ីលក់ចេញបាន ៨៩ ៣៧៣ គ្រឿង តាមពីក្រោយដោយ Toyota Vios មាន ៨២ ៨៦៦ គ្រឿង និង Toyota Avanza មាន ៨១ ១៨៨ គ្រឿង។
ត្រកូល Mitsubishi Xpander ដែលពេញនិយមបំផុតនៅឥណ្ឌូណេស៊ីឈរនៅលេខ ៦ លក់ចេញបាន ៧៧ ៦៨៨ គ្រឿង ខណៈលេខ ៧ បានទៅលើ Honda City មាន ៧៤ ៨៦២ គ្រឿង ហើយ Toyota Innova មាន ៧៣ ៧៥០ គ្រឿង ស្របពេល Honda HR-V និង Ford Ranger បិទតារាងកំពូលទាំង ១០ មាន ៧១ ៣៧៤ គ្រឿង និង ៦៦ ៩៣៤ គ្រឿង៕
អានអត្ថបទ:
Reno មានថ្មធំ ដល់ថ្នាក់អ្នកអាចយកទៅណាក៏បានគ្រប់ពេល មិនសូវខ្វាយខ្វល់ច្រើន
មិនទាន់មកដល់ខ្មែរ តែតម្លៃ iPhone ស៊េរីថ្មី ៣ម៉ូដែលបញ្ចេញព្រាតតាមហាង