អភិបាល​ខេត្ត​​ ៥រូប ដែល​មាន​វ័យក្មេងជាងគេ

  • 2019-09-17 01:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​បាន​ស្គាល់​អភិបាល​ខេត្ត-រាជធានី​ទាំង ២៥រូប ដែល​កំពុង​កាន់តំណែង​ហើយ។ តើប្រិយមិត្ត​ដឹងទេថា​ក្នុង​ចំណោម​នោះ មាន​អភិបាលខេត្ត-រាជធានី​​រូបណា ដែល​មានវ័យ​ក្មេងជាងគេ?

ថ្ងៃនេះ Sabay សូម​លើក​យក​អភិបាល​ខេត្ត ៥រូប ដែល​មាន​វ័យ​ក្មេង​ជាង​គេ មក​បង្ហាញ​ជូន​ប្រិយមិត្ត ដែល​មាន​ដូចខាងក្រោម៖

១. លោក ទៀ សីហា អភិបាល​ខេត្ត​សៀមរាប (ចូលកាន់​តំណែង​កាលពីខែធ្នូ ឆ្នាំ២០១៨)។ ​បច្ចុប្បន្ន លោក ទៀ សីហា មានអាយុ ៣៩ឆ្នាំ (កើត​ខែសីហា ឆ្នាំ១៩៨០)។

លោក ទៀ សីហា

**២. លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង** (ចូល​កាន់​តំណែងកាលពីខែមិថុនា ឆ្នាំ២០១៧)។ បច្ចុប្បន្ន លោក​ស្រី មិថុនា ភូថង មានអាយុ ៣៩ឆ្នាំ (កើត​ឆ្នាំខែមិថុនា ឆ្នាំ១៩៨០)។

លោកស្រី មិថុនា ភូថង

៣. លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម (ចូល​កាន់​តំណែង ខែមិថុនា ឆ្នាំ២០១៩)។ បច្ចុប្បន្ន លោក អ៊ុន ចាន់ដា មានអាយុ ៤៣ឆ្នាំ (កើតខែកក្កដា ឆ្នាំ១៩៧៦)

លោក អ៊ុន ចាន់ដា

៤. លោក ជា សុមេធី អភិបាលខេត្ត​ព្រៃវែង (ចូលកាន់​តំណែង ខែមករា ឆ្នាំ២០១៦)។ បច្ចុប្បន្ន លោក ជា សុមេធី មានអាយុ ៤៣ឆ្នាំ (កើតខែមិថុនា ឆ្នាំ១៩៧៦ (មិថុនា)។

លោក ជា សុមេធី

៥. លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ (ចូលកាន់តំណែង ខែវិច្ឆិកា ឆ្នាំ២០១៨)។ បច្ចុប្បន្ន លោក ប៉ែន កុសល្យ មាន​អាយុ ៤៤ឆ្នាំ​ (កើត​ខែមករា ឆ្នាំ១៩៧៥)។

លោក ប៉ែន កុសល្យ

អត្ថបទ៖ ឈិន មិថុនា

អត្ថបទពេញនិយម