បើ​ទោះ​បី​ថត​ដោយ​ទូរសព្ទ​ដៃ ក៏តារា​ទាំង ៧ នាក់​នេះ​​នៅ​តែ​ស្អាត

  • 2019-09-17 02:24:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កូរ៉េ​ទាំង​ប៉ុន្មាន​នាក់​នេះ​ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​ឥត​ខ្ចោះ​ បើ​ទោះបី​ត្រូវ​បាន​អ្នក​គាំទ្រ​ថត​ជាប់​ដោយ​ប្រើ​ប្រាស់​ទូរសព្ទ​ដៃ​ក៏​ដោយ​។ រូប​ថត​ទាំង​នោះ​មិន​មាន​គុណ​ភាព​ល្អ​ដូច​ជា​ការ​ថត​កាមេរ៉ា​នោះទេ​ ប៉ុន្តែ​សម្រស់​របស់​ពួក​គេ​ចែង​ចាំង​តែ​ម្ដង​។

១. V ក្រុម BTS

V គឺ​ជា​តារា​ប្រុស​ដែល​មាន​សម្រស់​ស្អាត​នៅ​កំពូល​តារាង ដូច្នេះ​វា​គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ដែល​សមាជិក​ BTS រូប​នេះ​នៅ​តែ​ស្អាត​ដដែល​ បើ​ទោះ​បី​ថត​ដោយទូរសព្ទ​ក៏​ដោយ។

២. Irene ក្រុម Red Velvet

អ្នក​គាំទ្រ​ពិត​ជា​ជ្រាប​ច្បាស់​ជាមួយ​នឹង​សម្រស់​ស្រស់​ស្អាត​គ្មាន​ពីរ​របស់​ Irene មើល​ហើយ​មិន​ចេះ​ធុញ​ឡើយ។

៣. Ong Seong Wu

Ong Seong Wu បាន​បង្ហាញ​ខ្លួន​ក្នុង​កម្ម​វិធី​ Produce 101 ដែល​លោក​មាន​ទាំង​សម្រស់ ​និង​សមត្ថភាព។

៤. Donghyun ក្រុម AB6IX

អ្នក​គាំ​ទ្រ​ភ្ញាក់​ផ្អើល​ជាមួយ​នឹងរូប​សម្រស់​របស់ Donghyun ក្នុង​ការ​ប្រគំតន្ត្រី​ KCON ២០១៩។

៥. Jennie ក្រុម Blackpink

Jennie ត្រូវ​បាន​អ្នក​គាំទ្រ​ដឹងថា ជា​តារា​ម្នាក់​ដែល​មាន​សម្រស់​ស្រស់​បែប​សិចស៊ី​ ដែល​បាន​ទាក់​ទាញ​ចិត្ត​អ្នក​គាទ្រ​គ្រប់​គ្នា​មិន​ថា​នាង​ទៅ​ទីណា​នោះ​ទេ។

៦. Sehun ក្រុម EXO

Sehun បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​គ្រប់​គ្នា​តាំង​ថ្ងៃ​បង្ហាញ​ខ្លួន​លើក​ដំបូង​មក​ម៉្លេះ។

៧. Hyungwon ក្រុម MONSTA X

រូប​ថត​ដែល​ថត​ដោយ​ទូរសព្ទដៃ​ ហើយ​​រូបមិន​មាន​គុណ​ភាព​គ្រប់​គ្រាន់​ ក៏​មិន​អាច​ធ្វើ​ឲ្យ​សម្រស់​របស់​ Hyungwon ធ្លាក់​ចុះ​តាម​កាមេរ៉ា​ទូរសព្ទ​ដែរ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

អត្ថបទពេញនិយម
អត្ថបទថ្មី