vivo បញ្ចេញបានមុនគេនូវទូរសព្ទអេក្រង់ទឹកធ្លាក់

  • 2019-09-17 02:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

vivo NEX 3 បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ ដែល​វា​​បាន​ក្លា​ជា​ស្មាតហ្វូន​ដំបូង​គេ​សម្រាប់​លក់​លើ​ទីផ្សារ​ ដែល​មាន​អេក្រង់​កោង​ខ្លាំង​​ជា​ប្រភេទ Waterfall Display និង​មាន​បំពាក់​ដោយ​ប្រព័ន្ធ 5G។

ស្មាតហ្វូន​នេះ​ក៏​មាន​បំពាក់​កាមេរ៉ា​ចំនួន ៣ នៅ​ផ្នែក​ខាង​ក្រោយ​ ដែល​មាន​​កាមេរ៉ា​មេ​កម្រិត ៦៤ MP និង​កាមេរ៉ា​​ពីរ​ទៀត​កម្រិត​ ១៣ MP ជា​ប្រភេទ Wide-Angle និង Telephoto។ កាមេរ៉ា​ Selfie មាន​បង្កប់​ក្នុង​តួ​ខ្លួន ដែល​មាន​ទំហំ ១៦ MP មាន​បំពាក់​មុខងារ Portrait Master ហើយ​វា​មាន​សមត្ថភាព​ថត​រូបភាព​ប្រភេទ Wide បាន​ទៀត​ផង។

NEX 3 មាន​រចនាបថ​ទាក់ទាញ​ខ្លាំង ហើយ​ដែល​ទាក់ទាញ​ជាង​គេ​នោះ​គឺ​អេក្រង់​របស់​វា​តែ​ម្ដង។ ក្រុមហ៊ុន​បាន​ហៅ​អេក្រង់​នេះ​ថា​ Waterfall FullView Display ដែល​​ជា​អេក្រង់​ប្រភេទ Super AMOLED មាន​ទំហំ ៦,៨៩ អ៊ីញ មាន​មាត្រដ្ឋាន​​តួ​ខ្លួន​ធៀប​នឹង​អេក្រង់ ៩៩,៦% ឯណោះ។ នេះ​ក៏​ដោយ​សារ​តែ​វា​មាន​គែម​អេក្រង់​រាង​កោង​ជិត ៩០ ដឺក្រេ។

ការ​បំពាក់​អេក្រង់​ហូរហៀរ​ដែល​ផ្នែក​ទាំង​សង​ខាង​ ដូច​នេះ​ធ្វើ​ឲ្យ​ vivo NEX 3 ត្រូវ​ជម្រុះ​ចោល​នូវ​​ប៊ូតុង​គ្រាប់​ចុច​ធម្មតា ដោយ​ជំនួស​មក​វិញ​នូវ​មុខងារ Touch Sense ដែល​ដំណើរ​ការ​ដូច​ប៊ូតុង​អ៊ីចឹង។

នៅ​ខាង​ក្នុង​ក៏​ខ្លាំង​សម្បើម​ដែរ ដោយ​វា​មាន​ជម្រើស RAM ទំហំ ៨ GB ឬ ១២ GB ជា​មួយ​អង្គ​ផ្ទុក​ទំហំ ២៥៦ GB។ បន្ទះ​ឈីប​គឺ​ជា​ប្រភេទ Snapdragon 855+ ហើយ​ថ្ម​ទំហំ ៤៥០០ mAh និង​កម្លាំង​សាក​ដល់ ៤៤ វ៉ាត់​។

NEX 3 នឹង​មាន​ដាក់​លក់​ក្នុង​​​ប៉ុន្មាន​ខែ​ខាង​មុខ​​ទៀត​នេះ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក, ចិន​ខាង​ត្បូង និង​ទីផ្សារ​ផ្សេង​ទៀត។ តម្លៃ​មាន​ចំនួន ៣ ដែល​ថោក​បំផុត​គឺ ៧០៧ ដុល្លារ មាន RAM ទំហំ ៨ GB និង​អង្គ​ផ្ទុក ១២៨ GB រួម​នឹង​សេវា 4G។ ដំឡើង​អង្គ​ផ្ទុក​ដល់ ២៥៦ GB និង​បំពាក់​សេវា 5G មាន​តម្លៃ​ប្រមាណ ៨១០ ដុល្លារ ហើយ​បន្ថែម​ទំហំ RAM ដល់ ១២ GB នឹង​មាន​តម្លៃ​ប្រមាណ ៨៧៧ ដុល្លារ

ចុចអាន ៖ ទាំង​នេះ​ជា​ទូរសព្ទ​ទាំង​១០​ កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ច្រើន ​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង