ខេត្ត​ទាំង​១១នេះអាច​ប្រឈម​ខ្លាំង​ទៅ​នឹង​ជំនន់​ទឹក​ភ្លៀ​ង

  • 2019-09-17 03:15:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​ខេត្ត​ចំនួន​១១​ដែល​ក្រ​សួង​ធនធាន​ទឹក​ព្រមាន​ថា​អាច​នឹង​មានជំនន់​ទឹក​ភ្លៀង​ ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ច្រើន​លើស​លុប។

(ផលប៉ះពាល់នៃជំនន់ទឹកភ្លៀង ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន/រូបភាព៖ ក្រ​សួងធនធានទឹក)

ក្រ​សួងធនធាន​ទឹក​នៅ​ថ្ងៃនេះ​បាន​ឲ្យ​ដឹងថា​ពី​ថ្ងៃទី​១៨ ដល់ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ​នឹងមាន​ភ្លៀង​ធ្លាក់ច្រើន​នៅ​តាម​បណ្តាខត្ត និង​បានណែនាំឲ្យ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។

ក្រ​សួង​បន្ថែម​ថា​ស្ថាន​ភាព​ជំនន់ទឹកភ្លៀង​នេះ​អាចកើន​ឡើ​​ជា​ពិសេសនៅ​​ខេត្ត​កោះកុង ព្រះសីហនុ កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន​ សៀម​រាប បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តព្រះ​វិហារ៕

អត្ថបទ៖ ទូច សុខា