ដាច់​យប់​ទៀតហើយ! UCL ត្រលប់​មក​វិញ​រាត្រី​នេះ មាន​៣​គូ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង

  • 2019-09-17 09:33:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពាន​រង្វាន់​ធំ​ប្រចាំ​ទ្វីប​អឺរ៉ុប​សម្រាប់​ក្លឹប​អាជីព Champions League រដូវ​កាល​ថ្មី​​បាន​វិលត្រឡប់​មក​វិញ​ហើយ​នៅ​រាត្រី​នេះ។ ក្នុង​នោះ​មាន​ការ​ប្រកួត​ដល់​ទៅ​១០​គូ ហើយ​​៣​គូ​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាង​គេ។ ខាង​ក្រោម​ជា​​គូ​និង​ម៉ោង​ដែល​ត្រូវ​លេង៖

៣​គូ​ដែល​ចាប់​អារម្មណ៍​មាន

- Chelsea vs Valencia

ប្រវត្តិ​ធ្លាប់​ជួប​គ្នា​៦​ដង​ចុងក្រោយ Chelsea មិន​ដែល​ចាញ់ Valencia​ឡើយ (ឈ្នះ​៣ ស្មើ៣)។ តោ​ខៀវ​គឺ​ជា​ម្ចាស់​ជើង​ឯក Europa League រដូវ​កាល​​មុន។

- Borussia Dortmund vs Barcelona

ក្រុម​ទាំង​ពីរ​កម្រ​​​ប៉ះ​គ្នា​ណាស់ ជួប​គ្នា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៩៧ កម្មវិធី UEFA Super Cup។ កាល​នោះ Barcelona ឈ្នះ​សរុប​ទាំង​ពីរ​ជើង ៣-១។ Lionel Messi និង Luis Suarez បាន​ត្រលប់​ជា​ពី​របួស​វិញ​ហើយ និង​អាច​ជួយ​លេង​​ក្នុង​ប្រកួត​នេះ​បាន។

- Napoli vs Liverpool

ក្លឹប​ធំ​២​នេះ ធ្លាប់​ប៉ះ​គ្នា​៤ដង​ក្នុង​នោះ Liverpool ឈ្នះ​២​ដង Napoli ឈ្នះ​ម្ដង​និង​ស្មើ​គ្នា​ម្ដង។ ហង្សក្រហម​ ជា​ក្រុម​ការពារ​ជើង​ឯក៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ