បាន​លេង​នៅ​ដី Bernabeu មួយ​ប្រកួត Hazard សន្និដ្ឋាន​ថា​អ្នក​គាំទ្រ Real ខុស​ពី Chelsea ដាច់

  • 2019-09-17 10:59:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ស្លាប​បែលហ្សិក​ Eden Hazard បាន​និយាយ​ប្រាប់​សន្និសីទ​កាសែត​ UEFA Champions League នៃ​ប្រកួត​រវាង Paris Saint-Germain និង Real Madrid ថា អ្នក​គាំទ្រ​របស់ Real Madrid ហាក់​ផ្ដល់​ការ​ស្រលាញ់ ជាង​អ្នក​គាំទ្រ​ Chelsea។

Hazard បាន​និយាយ​ថា៖ " ខ្ញុំ​គិត​ថា នៅ​ទីនេះ អ្នក​គាំទ្រ​ ចំ​ជា អ្នក​គាំទ្រ​មែន។ នៅ​អង់គ្លេស​ មិន​សូវ​មាន​អ្នក​គាំទ្រ​ច្រើន​ទេ។ គ្រប់គ្នា​មិន​ថា ក្មេងៗ មនុស្ស​ចាស់ មាន​ចំណាប់​អារម្មណ៍​លើ​បាល់ទាត់​របស់​គេ រៀង​ខ្លួនៗ " ។

ខ្សែ​ស្លាប​រូប​នេះ​បន្ត​ថា៖ " ពេល​នៅ Chelsea យើង​ចាញ់ យើង​ខក​ចិត្ត​ណាស់​ដែរ ប៉ុន្តែ​មិន​ណាស់​ណា​ទេ។ នៅ​ Real វិញ ពេល​និយាយ​ជាមួយ​អ្នក​គាំទ្រ ពួក​គេ​តែងតែ​រំពឹង​ថា ពួក​យើង​ឈ្នះ Champions League តែ​ម្ដង​ " ។

Hazard បាន​ផ្ទេរ​មក​ Real Madrid ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​នេះ ក្នុង​តម្លៃ​ខ្លួន​ជាង ១១៣​លាន​ដុល្លារ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី