Neymar ត្រូវ​បាន​កាត់​បន្ថយ​ការ​ពិន័យ​នៅ UCL ក្រោយ​បណ្ដឹង​ឧទ្ធរណ៍

  • 2019-09-17 11:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តុលាការ​មជ្ឈត្តកម្ម​កីឡា ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​សម្រេច​កាត់​បន្ថយ​ការ​ពិន័យ​លើ​ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Neymar ពី ៣ប្រកួត​មក​ត្រឹម​ ២ប្រកួត ក្រោយ​ពី​កីឡាករ​រូប​នេះ​ដាក់​បណ្ដឹង​ឧទ្ធរណ៍​កាល​ពី​ ខែ​កក្កដា​កន្លង​ទៅ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ត្រូវ​បាន​តុលាការ​នេះ​ដាក់​ពិន័យ​ចំនួន ៣ប្រកួត កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​ជា​ពាក្យ​ជេរ​ប្រមាថ ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត​រវាង​ក្លឹប Paris Saint-Germain និង​ក្លឹប Manchester United នៅ​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​នៃ​ UEFA Champions League។

តាម​រយៈ​ការ​សម្រេច​ចិត្ត​ក្នុង​ថ្ងៃ​នេះ​ដែរ Neymar នឹង​វិល​ចូល​លេង​ក្នុង​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​ នៅ​ក្នុង​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប​បែលហ្សិក Club Brugge នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ខាង​មុខ​នេះ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​រក​គ្រាប់​បាល់​បាន ១​គ្រាប់ នៅ​អំឡុង​ពេល​ចុង​ម៉ោង​នៃ​ការ​ប្រកួត​ប៉ះ​នឹង​ក្លឹប Strasbourg កាល​ពី​ថ្ងៃ​សៅរ៍​ កន្លង​ទៅ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម