Higuain ទាត់​ធាក់​គ្រូ​បង្វឹក និង​បដា​ផ្សាយ​ពាណិជ្ជកម្ម​អំឡុង​ពេល​ហ្វឹកហាត់

  • 2019-09-17 13:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Gonzalo Higuain ត្រូវ​បាន​គេ​ប្រទះ​ឃើញ ទាត់​ធាក់​គ្រូ​បង្វឹក​របស់​ខ្លួន ព្រម​ទាំង​បដា​ផ្សាយ​ពាណិជ្ជកម្ម​របស់​ក្លឹប Juventus ក្នុង​ពេល​ដែល​ហ្វឹកហាត់​សម្រាប់​ត្រៀម​ប្រកួត​ដំបូង​នៃ UEFA Champions League ប៉ះ​នឹង​ក្លឹប Athletico Madrid នៅ​យប់​ថ្ងៃ​ពុធ។

ហេតុការណ៍​នេះ កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​ទាំង​មូល​កំពុង​តែ​លេង​ស្វា​ដណ្ដើម​បាល់។ Higuain ធ្វើ​ជា​អ្នក​ចាំ​ទី ហើយ​ក្រុម​ទាំង​មូល​បាន​ប៉ះ​បាល់​ចុះ ប៉ះ​បាល់​ឡើង​។

ពេល​នោះ Higuain កៀក​ជិត​នឹង​ដណ្ដើម​បាល់​បាន​ហើយ ស្រាប់​តែ​មាន​កីឡាករ​ម្នាក់​ទាត់​បាល់​ចេញ​ទៅ​ក្រៅ ដែល​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​ ខឹង​យ៉ាង​ខ្លាំង​ ក៏​ចាប់​ផ្ដើម​ទាត់​គ្រូ​បង្វឹក និង​ធាក់​បដា​ផ្សាយ​ពាណិជ្ជកម្ម​ជា​ដើម។ ក្រោយ​មក​ហាក់​ដូច​ជា មាន​ការ​សម្របសម្រួល​គ្នា ហើយ​ក៏​បន្ត​ហ្វឹកហាត់​ត​ទៅ​ទៀត។

យ៉ាងណាមិញ មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​បកស្រាយ​ណា​មួយ​ឡើយ ពី​ខាង​គ្រូ​បង្គោល​ក្ដី ពី​ខាង​កីឡាករ​ក្ដី៕

ខាង​ក្រោម​នេះ ជា​វីដេអូ ៖

ប្រភពវីដេអូ៖ Sky Sports

អត្ថបទ៖ ហ៊ីម រស្មី