Barkley ប៉េ​មិន​ចូល​ធ្វើ​ឲ្យ​ Chelsea ចាញ់​ Valencia នៅ​ទឹកដី​ខ្លួន​​​ឯង

  • 2019-09-17 23:41:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard បាន​ដឹកនាំ​ Chelsea នៅ​កម្មវិធី Champions League លើក​ដំបូង​ជាមួយ​នឹង​លទ្ធផល​ខកចិត្ត​នៅ​ទឹកដី​ Stamford Bridge។​

ក្រុម​ជើង​ឯក​ Europa League រដូវ​កាល​មុន​ ត្រូវ​គូ​ប្រកួត​នាំ​មុខ​ ១-០ នៅ​នាទី​៧៤​ស៊ុត​បញ្ចូល​ទី​ដោយ​ Rodrigo។​​ នៅ​ប៉ុន្មាន​នាទី​ក្រោយ​មក​ Chelsea សឹង​តែ​មាន​ឱកាស​តាម​ស្មើ​ទៅ​ហើយ​ ប៉ុន្តែ​ Barkley ដែល​ទើប​ប្ដូរ​ចូល​ជំនួស​ Kovacic នៅ​នាទី​៨០​ បែរ​ជា​ទាត់​ប៉េណាល់ទី​មិន​ចូល។​

ការ​ប្រកួត​យប់​មិញ​នេះ​ក្រុម​រហស្សនាម​តោ​ខៀវ​ បាន​បាត់បង់​កម្លាំង​សំខាន់​ម្នាក់​គឺ Mason Mount ក្រោយ Francis Coquelin បាន​ទាត់​ត្រូវ​ប្រអប់​ជើង​ដែល​ជា​ចំណុច​គ្រោះ​ថ្នាក់​ធ្វើ​ឲ្យ​រូប​គេ​រង​របួស។​ Mount អាច​នឹង​អវត្តមាន​ជំនួប​​ទល់​ Liverpool ចុង​សប្ដាហ៍​នេះ៕​

ប្រភព៖ UEFA   អត្ថបទ៖ សៀនហួរ