មកមើល ទិដ្ឋភាពផ្សែងអព្ទអាក្រក់បំផុតនៅសិង្ហបុរី ឈានដល់កម្រិតប្រកាសអាសន្ន

  • 2019-09-18 06:33:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គុណភាព​ខ្យល់​ក្នុង​ប្រទេស​សិង្ហបុរី កាន់​តែ​អាក្រក់​ឡើង​ៗ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ដែល​បណ្ដាល​ឲ្យ​លើស​កម្រិត​សុវត្ថិភាព​នៅ​ទូទាំង​ទីក្រុង។ យោងសន្ទស្សន៍ស្តង់ដារបំពុល​ខ្យល់ (PSI) បង្ហាញ​ថា ស្ថានភាព​ខ្យល់​ពុល​ឡើង​រហូត​ដល់ ១២៤​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង។ យោង​តាម​ភ្នាក់ងារ​បរិស្ថាន​ជាតិ (NEA) ឲ្យ​ដឹងថា កម្រិត​ខ្យល់​ក្រោម ៥០ មាន​គុណភាព​ល្អ, ចាប់​ពី ៥១-១០០ មាន​កម្រិត​បង្គួរ និង​លើស ១០០ ឡើង​លើ ស្ថិត​ក្នុង​កម្រិត​មិន​មាន​សុវត្ថិភាព​សម្រាប់​ការ​ដក​ដង្ហើម។ គួរ​បញ្ជាក់​ថា ផ្សែង​អ័ព្ទ​ក្នុង​ទីក្រុង​នេះ បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​សូម៉ាត្រា​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខ្ពស់​ចំពោះ​សុខភាព​ប្រជាជន​ផង​ដែរ៕

ខាងក្រោមនេះ គឺជាទិដ្ឋភាពផ្សែងអព្ទអាក្រក់បំផុតនៅសិង្ហបុរី ឈានដល់កម្រិតប្រកាសអាសន្ន ៖

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម