ប្រធានាធិបតីឥណ្ឌូនេស៊ី ចេញយុទ្ធនាការពន្លត់ភ្លើងឆេះព្រៃលើកោះសូម៉ាត្រា
- 2019-09-18 08:57:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីឥណ្ឌូនេស៊ី ចេញយុទ្ធនាការពន្លត់ភ្លើងឆេះព្រៃលើកោះសូម៉ាត្រា
ចន្លោះមិនឃើញ
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានប្រកាសថារដ្ឋាភិបាលរបស់លោកកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃដែលកំពុងបន្ដកើតឡើងនៅលើកោះ Borneo និងសូម៉ាត្រា។
ក្នុងអំឡុងទស្សនកិច្ចទៅកាន់ខេត្ត Riau នៅកណ្ដាលកោះសូម៉ាត្រាកាលពីថ្ងៃអង្គារកន្លងទៅ លោក Widodo ថ្លែងថាកងទ័ពជិត ៦ ០០០នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងភ្លើងឆេះព្រៃដើម្បីជួយពន្លត់។ ក៏ដូចជាអ្នកពន្លត់ភ្លើងនៅលើដីដែរ យន្តហោះដឹកទឹកជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ដើម្បីបង្កើតភ្លៀងសិប្បនិម្មិត និងដួសទឹកមកពន្លត់ភ្លើង។ ជាមួយគ្នា ប្រធានាធិបតីរូបនេះបន្ថែមថា "យើងព្យាយាមប្រឹងប្រែងអស់ពីសមត្ថភាព ហើយយើងក៏បួងសួងឲ្យភ្លើងឆាប់រលត់ផងដែរ។”
គួរឲ្យដឹងថា ភ្លើងឆេះព្រៃលើកោះសូម៉ាត្រានេះ កើតឡើងជារៀងរាល់ឆ្នាំដោយសារសកម្មភាពមនុស្សដុតយកដីដាំដំណាំ។ ក្រៅពីនេះ ប្រទេសជិតខាងដូចជាម៉ាឡេស៊ី និងសិង្ហបុរី ក៏កំពុងរងគ្រោះដោយសារផ្សែងពីភ្លើងឆេះព្រៃនេះទៀតផង៕