Man City នឹង​លេង​ប្រកួត​បើក​ឆាក UCL ដោយ​គ្មាន​ខ្សែ​ការពារ​សំខាន់ ២រូប

  • 2019-09-18 13:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ Manchester City នឹង​លេង​ប៉ះ​ក្លឹប​អ៊ុយក្រែន Shaktar Donetsk នៅ​ប្រកួត​ដំបូង​នៃ​វគ្គ​ចែក​ពូល​ UEFA Champions League នៅ​យប់​នេះ ដោយ​គ្មាន​ខ្សែ​ការពារ​សំខាន់​ពីរ​រូប​គឺ ខ្សែ​ការពារ​បារាំង Aymeric Laporte និង​ខ្សែ​ការពារ​អង់គ្លេស John Stone។

ខ្សែ​ការពារ Laporte បាន​រង​របួស​ជង្គង់​ កាល​ពី​ខែ​សីហា​កន្លង​ទៅ ដោយ​មិន​មាន​កំណត់​ពេល​វេលា​ថា នឹង​ត្រលប់​មក​ទីលាន​វិញ​ទេ។

Laporte

ចំណែក​ឯ​ខ្សែ​ការពារ John Stone វិញ បាន​រង​របួស​កាល​ពី​ថ្ងៃ​ទី១៧ កញ្ញា ម្សិលមិញ ដោយ​រង​របួស​សាច់ដុំ ហើយ​នឹង​អវត្តមាន​រហូត​ដល់​ចុង​ខែ​តុលា។

មជ្ឈដ្ឋាន​បាល់ទាត់​យល់​ថា របួស​របស់​កីឡាករ​ទាំង​ពីរ​រូប​នេះ ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​ចាត់ការ​ក្លឹប​ Manchester City លោក Pep Guardiola មាន​ភាព​ឈឺ​ក្បាល​ខ្លាំង​ហើយ។

Shaktar នឹង​ទទួល​ក្លឹប Manchester City នៅ​ទឹកដី​អ៊ុយក្រែន​ សម្រាប់​ប្រកួត UEFA Champions League នៅ​យប់​ថ្ងៃ​ពុធ​ ម៉ោង ២.០០ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី