ក្មេង​ប្រុស​ស្បែក​ស ក្នុង​រូប​ថត​មាន​ប្រវត្តិ​តស៊ូ​មិន​ធម្មតា មុន​នឹង​ក្លាយ​ជា​កីឡាករ​ល្បី

  • 2019-09-18 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ក្មេង​ប្រុស​ស្បែក​ស​ម្នាក់ ស្ថិត​ក្នុង​ចំណោម​យុវជនៗ​ស្បែក​ខ្មៅ​ជា​ច្រើន​នាក់ ត្រូវ​បាន​គេ​ចែកចាយ​ជា​ច្រើន​ក្នុង​បណ្ដាញ​សង្គម។ តាម​ពិត​ក្មេង​ប្រុស​នោះ​គឺ ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​កីឡាករ John Guidetti។

ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង ណៃរ៉ូប៊ី ដែល​ជា​រដ្ឋធានី​ប្រទេស​កេនយ៉ា ជាមួយ​ក្រុម​គ្រួសារ កាល​ពី​ឆ្នាំ២០០២ កំឡុង​ពេល​ដែល​គេ​មាន​អាយុ ១០​ឆ្នាំ នេះ​បើ​តាម​ប្រភព​មួយ​ចំនួន។ នៅ​ទីនោះ​ គេ​បាន​ហ្វឹកហាត់​បាល់ទាត់​ជាមួយ សាលា​បណ្ដុះបណ្ដាល​បាល់ទាត់​កេនយ៉ា។ សរុប​ទៅ​គេ​ចំណាយ​ពេល​ជាង​ ៥ឆ្នាំ​ នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​នេះ។

បកស្រាយ​នឹង​អាថ៌កំបាំង​ពី​ក្រោយ​រូបភាព សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា កីឡាករ​រូប​នេះ​បាន​ទៅ​កេនយ៉ា នៅ​អាយុ ៣ឆ្នាំ ដោយសារ​តែ​ឪពុក​គេ​ធ្វើ​គ្រូ​បង្រៀន​ នៅ​ទីនោះ។ ក្នុង​សាលា​បាល់ទាត់ អត់​មាន​អាហារ និង​ខោអាវ​ទេ តែ​រាល់ថ្ងៃ​គេ និង​កីឡាករ​កេនយ៉ា​ដទៃ​ តែងតែ​សើចសប្បាយ​ជាមួយ​គ្នា។ Guidetti និយាយ​ថា គេ​ស្រលាញ់​មនុស្ស​ទាំង​នេះ​ណាស់។

John Guidetti កំពុង​តែ​លេង​នៅ​ក្លឹប​អេស្ប៉ាញ Alaves។ ប៉ុន្តែ​គេ​បាន​ផ្លាស់ប្ដូរ​ក្លឹប​ជា​ច្រើន​មក​ហើយ ដោយ​ពេល​ត្រលប់​មក​អឺរ៉ុប​វិញ​នៅ​ឆ្នាំ​២០០៨ គេ​មាន​ឈ្មោះ​នៅ Manchester City ប៉ុន្តែ​ត្រូវ​បាន​ដាក់​ឲ្យ​ខ្ចី​ជើង​នៅ​ក្លឹប​ជា​ច្រើន​ដូចជា ក្លឹប​ស៊ុយអែត IF Brommapojkarna ក្លឹប​អង់គ្លេស Burnley រួច​ទៅ​ហុល្លង់​លេង​ឲ្យ Feyenood ក្រោយ​មក​ទៅ Celtic នៃ​ស្កុតឡែន បន្ត​មក​ទៀត​ក៏​ទៅ​អេស្ប៉ាញ​លេង​នៅ Celta de Vigo រួច​ក៏​លេង​ឲ្យ Alaves តាំង​ពី​ឆ្នាំ​២០១៨។

កីឡាករ​រូប​នេះ​បាន​លេង​នៅ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត ចាប់​ពី​ឆ្នាំ២០១២​មក ដោយ​បាន​លេង​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ​ជា​ច្រើន​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម