គ្មាន Neymar, Cavani និង Mbappe តែ PSG បំបាក់ Real ៣-០
- 2019-09-19 00:12:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្មាន Neymar, Cavani និង Mbappe តែ PSG បំបាក់ Real ៣-០
ចន្លោះមិនឃើញ
Paris Saint Germain បានយកឈ្នះ Real Madrid នឹកស្មានមិនដល់ដោយលទ្ធផល ៣ទល់នឹង០ ក្នុងការប្រកួតបើកឆាកពូល A កម្មវិធី UEFA Champions League។
ត្រឹមវគ្គទីមួយក្រុមជើងឯកបារាំងបាននាំមុខ Real មុនរហូត២គ្រាប់ស៊ុតបញ្ចូលទីដោយខ្សែបម្រើឆ្នើម Di Maria ២គ្រាប់តែឯងនៅនាទី ១៤ និង៣៣។ ប្រកួតយប់មិញនេះចំពេលការបង្ហាញខ្លួនលើកទី១០០របស់ Di Maria នៅ UCL។
Keylor Navas អតីតអ្នកចាំទី Real Madrid ត្រូវលេងប្រឈមមុខទល់នឹងក្លឹបចាស់របស់ខ្លួន ខណៈ Hazard បានចូលលេងដែរ តែមិនអាចជួយក្រុមឲ្យទប់ទល់នឹងការវាយសម្រុករបស់ PSG បាន។ គ្រាប់ទី៣គឺជាគុណសម្បត្តិរបស់ Meunier នៅនាទី ៩០+១៕