មុន​ប៉ះ​ក្រោន​ល្ងាច​នេះ ​ក្រុម​ស្វាយ​រៀង​អវត្តមាន​កីឡាករ​សំខាន់​៤​នាក់​

  • 2019-09-19 02:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ម៉ោង​៦​ល្ងាច​នេះ ​ក្រុម​ភ្នំពេញ​ក្រោន ​នឹង​ត្រូវ​ប៉ះ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ពាន​រង្វាន់ Hun Sen Cup 2019 ​។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Conor Nestor ​គ្រូ​បង្វឹក​ក្រុម​ស្វាយ​រៀង​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ក្រុម​មាន​បញ្ហា​កីឡាករ​របួស​ច្រើន។ ជាក់​ស្ដែង សឿយ វិសាល, សុខ សំណាង, ប្រាក់ មុន្នីឧត្តម ​និង​ គន្ធា រ៉ាវ៉ាន់ ​សុទ្ធ​តែ​មាន​បញ្ហា​របួស ​ដែល​អាច​នឹង​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​ចូល​ជួយ​ក្រុម​បាន​ទេ ​នៅ​ល្ងាច​នេះ។ ​ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​លោក Conor ​ក៏​នៅ​មាន​ទំនុក​ចិត្ត​លើ​កូន​ក្រុម​ដទៃ​ទៀត​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ភ្នំពេញ​ក្រោន​ដែរ។

លោក Conor Nestor

ងាក​ទៅ​​ខាង​លោក ​ស៊ុំ វណ្ណា គ្រូ​បង្គោល​ស្ដី​ទី​ភ្នំពេញ​ក្រោន​វិញ ​បាន​បញ្ជាក់​ថា​លោក​សង្ឃឹម​៥០​%​សម្រាប់​ប្រកួត​នេះ។ ​Hun Sen Cup ​ប្រើ​តែ​កីឡាករ​កម្ពុជា ​ដូច្នេះ​វា​ខុស​ពី​លីគ​ដែល​មាន​លាយ​បរទេស ​ហើយ​លទ្ធផល​ប៉ះ​ស្វាយ​រៀង​នៅ​លីគ​ក៏​មិន​ប៉ះពាល់​ដល់​ការ​ប្រកួត​នេះ​ដែរ។ សម្រាប់​ក្រុម​ក្រោន ​ក៏​មាន​បញ្ហា​កីឡាករ​របួស​ដូច​គ្នា ​ដូចជា សេត រ៉ូហ្សាក់, ពៅ ប៉ុនវុទ្ធី និងជួន ចាន់ចាវ ជាដើម។

លោក ​ស៊ុំ វណ្ណា

ក្រុម​ទាំង​ពីរ​ខាង​លើ​នឹង​ត្រូវ​ប្រកួត​គ្នា​យក​ចាញ់​ឈ្នះ ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ប៉ះ​ក្រុម​បឹង​កេត ​ដែល​ឈរ​ចាំ​ស្រាប់ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​វិសាខា ៤-០ ​យប់មិញ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម