ពលរដ្ឋតៃវ៉ាន់ បញ្ជូនម៉ាសការពារឧស្ម័នជាង ២ពាន់​ទៅឲ្យបាតុករនៅហុងកុង

  • 2019-09-19 02:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​តៃវ៉ាន់​ម្នាក់ បាន​បញ្ជូន​ម៉ាស​ការពារ​ឧស្ម័ន​ជាង ២ពាន់​សម្រាប់​ទៅ​ឲ្យ​បាតុករ​ហុងកុង ខណៈ​ពេល​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប៉ូលិស​រដ្ឋាភិបាល​ជុំវិញ​ការ​តវ៉ា​ដក​បត្យាប័ន។

លោក Alex Ko វ័យ២៣​ឆ្នាំ បាន​បង្កើត​មូលនិធិ​មួយ​នៅ​វិហារ​របស់​ខ្លួន​ដើម្បី​ប្រមូល​លុយ​ទិញ​ម៉ាស​ការពារ​ឧស្ម័ន, ប្រដាប់​បន្សុទ្ធ​ខ្យល់ និង​មួក​ការពារ​សុវត្ថិភាព សម្រាប់​បញ្ជូន​ទៅ​ឲ្យ​បាតុករ​នៅ​ហុងកុង។ មក​ទល់​ពេល​នេះ មូលនិធិ​របស់​លោក​បាន​ប្រមូល​ទិញ​ឧបករណ៍​ការ​ពារ​ខាង​លើ​ជាង ២​ពាន់​សម្រាប់​ហើយ សម្រាប់​ឲ្យ​បាតុករ​ហុងកុង​ប្រើប្រាស់​ទប់ទល់​នឹង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ដែល​ប៉ូលិស​តែងតែ​បាញ់​មក​លើ​ហ្វូង​បាតុករ។ ថ្លែង​មក​កាន់​សារព័ត៌មាន​ក្នុង​តំបន់ បុរស​វ័យ​ក្មេង​រូប​នេះ​ឲ្យ​ដឹង​ថា "ខ្ញុំ​មិន​ធ្លាប់​ទៅ​ហុងកុង​ពីមុន​មក​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ត្រូវ​តែ​ខ្វាយ​ខ្វល់​ពីពួកគេ។ ក្នុង​នាម​ជា​អ្នក​កាន់​សាសនា​គ្រិស្ត​ម្នាក់​ នៅ​ពេល​ដែល​យើង​ឃើញ​មនុស្ស ត្រូវ​បាន​គេ​វាយ​ធ្វើ​បាប ខ្ញុំ​មាន​អារម្មណ៍​ថា​ត្រូវ​តែ​ជួយ​ពួកគេ។ ហើយ​ក្នុង​នាម​ជា​ពលរដ្ឋ​តៃវ៉ាន់ ខ្ញុំ​ព្រួយ​បារម្ភ​ថា​ថ្ងៃ​ណា​មួយ​រឿង​នេះ​នឹង​ធ្លាក់​មក​លើ​ពួកយើង​ម្ដង។”

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ា​នៅ​ហុង​កុង ត្រូវ​បាន​អូស​បន្លាយ​អស់​រយៈ​ពេល​ជាង ៣​ខែ​មក​ហើយ បើ​ទោះ​បី​ជា​មក​ទល់​ពេល​នេះ ច្បាប់​បត្យាប័ន​ថ្មី​ត្រូវ​បាន​លុប​ចោល​ក៏​ដោយ ប៉ុន្តែ​បាតុករ​នៅ​បន្ដ​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ឆ្លើយ​តប​នឹង​សំណើ​សំខាន់​ៗ​របស់​ពួកគេ​ចំនួន ៥​ចំណុច​ទៀត៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម