រៀប​មង្គលការ​អស់ ៣១​លាន​ដុល្លារ តែ​ពេល​នេះ Angelababy និង​ប្ដី​គេង​បែក​គ្នា​ហើយ

  • 2019-09-19 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មនុស្ស​ជា​ច្រើន​បាន​កំពុង​សង្ស័យ​ថា ចំណង​មង្គលការ​រាប់​សិប​លាន​ដុល្លារ​របស់​ប្ដី​ប្រពន្ធ​កំពូល​តារា​សម្ដែង Huang Xiaoming និង Angelababy កំពុង​តែ​ដើរ​ដល់​ផ្លូវ​រលាក់​​ហើយ។

ថ្មីៗ​នេះ​ ប្ដី​ប្រពន្ធ​តារា​សម្ដែង​ជួរ​មុខ​ចិន លោក Huang Xiaoming និង Angelababy ត្រូវ​បាន​ប៉ុស្តិ៍​ទូរទស្សន៍ CCTV អញ្ជើញ​ថត​កម្មវិធី​មួយ។ យោង​តាម​បណ្ដាញ​ព័ត៌មាន 163 នៅ​ក្នុង​កម្មវធីពី​ដើម​ដល់​ចប់ អ្នក​ទាំង​២​មិន​មើល​មុខ​គ្នាសូម្បី​ម្ដង ហើយ​គេច​មុខ​គ្នា​រហូត។

ខុស​ពី​រាល់​ដង ប្ដី​ប្រពន្ធ​មាន​ឥទ្ធិពល​នេះ យ៉ាង​ហោច​ច្រៀង​ជាមួយ​គ្នា​ដែរ ​តែ​ពេល​នេះ​បែរ​​ជា​​​ចាប់​ដៃ​គូ​ជា​មួយ​អ្នក​ផ្សេង​ទាំង​អស់។ តែ​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ​គឺ អ្នក​ទាំង​២​បាន​កម្ម៉ង់​បន្ទប់​សណ្ឋាគារ​២​ផ្សេង​គ្នា ដោយ​បាន​ប្រាប់​បុគ្គលិក​ថា​នឹង​មិន​គេង​ជាមួយ​គ្នា​ឡើយ។

ទោះ​ជា​យូរ​លង់​មក​ហើយ តែង​មាន​ព័ត៌មាន​ថា​អ្នក​ទាំង​២​រកាំរកូស​នឹង​គ្នា តែ​នេះ​ជា​លើក​ទី​១​ដែល​ពួក​គេ​ចេញ​មុខ គេង​ដាច់​គ្នា​បែប​នេះ។ ក្រោយ​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ អ្នកគាំទ្រ​​មិន​តិច​ឡើយ ដែល​បញ្ចេញ​មតិ​ថា មង្គលការ​ដែល​បាន​ចាយ​លុយ​រៀបចំ​ដល់​ទៅ​៣១​លាន​ដុល្លារ​ កាល​ពី​ឆ្នាំ​២០១៥​នោះ ពេល​នេះ​ប្រហែល​ជា​បាន​ដើរ​ដល់​ផ្លូវ​ទាល់ហើយ៕

ចុចអាន៖ ​​ Zhao Li Ying បង្ហាញ​មុខ​ដើរ​លេង​ជាមួយ​ប្ដី​លើក​ទី​១​ក្រោយ​កើត​កូន បំបិទ​ព័ត៌មាន​លែង​លះ​គ្នា

ប្រភព៖ ngoisao   ប្រែ​សម្រួល៖ Caramel