រឿង​ភាគ​ថ្មី​របស់​​ Ya Ya ​និង Nadech ចាប់​ផ្តើម​ក្រុង​ពាលី​​ ត្រៀម​ថត​ឆាប់​ៗ​នេះ​ហើយ​ ​

  • 2019-09-19 07:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​​ម្សិលមិញ​នេះ​ រឿង​ភាគ​ថ្មី​ដែល​សម្តែង​ដោយ​ YaYa និង​​ Nadech ធ្វើ​ការ​​ក្រុង​ពាលី​ ដើម្បី​ចាប់​ផ្តើម​រឿង​មួយ​នេះ​​ឆាប់​ៗ​នេះ​។

ហើយ​រឿង​មួយ​នេះ​មាន​ចំណង​ជើង​ថា« Lai Kinaree​» ​ ដែល​ជា​ប្រភេទ​រឿង​បែប​បុរាណ​របស់​ថៃ​។ នៅ​ក្នុង​កម្មវិធី​ក្រុង​ពាលី​នេះ​ដែរ​មាន​ការ​ចូល​រួម​ពី​តារា​​សម្តែង​ ដែល​មាន​វត្ត​មាន​នៅ​ក្នុង​រឿង​ជា​ច្រើន​ដូចជា​ YaYa ​ Nadech Diana Flipo ​ New Chaiyapol និង​ Tak Bongkoch រួម​ទាំង​តារា​ជា​ច្រើន​ទៀត​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សិល្បៈករ​ទាំង​អស់​ក៏​បាន​ជ្រើស​យក​សំ​លៀក​បំពាក់​បែប​បុរាណ​ ដែល​ត្រូវ​នឹង​រឿង​មួយ​នេះផង​ដែរ​។ ការត្រឡប់​មក​សម្តែងរួម​គ្នា​ម្តង​ទៀត​របស់​អ្នក​​ទាំង​ពីរ​នៅ​ក្នុង​រឿង​មួយ​នេះ​ទៅ​ជា​យ៉ាង​ណា​ ។ រង់​ចាំ​តាម​ដាន​រឿង​មួយ​នេះ​ទាំង​អស់​គ្នា៕

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា