Man Utd ត្រៀម​ធ្វើ​ព្យុះ​ភ្លៀង​នៅ​ Europa ដោយ​ប្រឈម​មុខ​នឹង​ Astana

  • 2019-09-19 07:51:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Manchester United នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​ពាន UEFA Europa League របស់​ខ្លួន​ដោយ​ចាប់​ផ្ដើម​ពី​ការ​ប៉ះ Astana FC មក​ពី​ប្រទេស​កាហ្សាក់ស្ថាន។​

ក្រៅ​ពី​បិសាច​ក្រហម​ក្រុម​២​ផ្សេង​ទៀត​មក​ពី​ Premier League ដូច​គ្នា​ក៏​ត្រូវ​បង្ហាញ​សាច់ដុំ​នៅ​ពាន​ទ្វីប​អឺរ៉ុប​លំដាប់​ទី​ពីរ​នេះ​ដែរ​ ដូចជា​ Arsenal ប៉ះ​ Eintracht Frankfurt មក​ពី​អាល្លឺម៉ង់​ហើយ​ Wolverhampton ប៉ះ​ Braga FC មក​ពី​ក្របខ័ណ្ឌ​កំពូល​ព័រទុយហ្គាល់។​ ​

United នឹង​ឆ្លៀត​ឱកាស​ដាក់​យុវជន​ឆ្នើម​របស់​ខ្លួន​លេង​ប្រកួត​យប់​នេះ​ដូចជា ខ្សែ​ប្រយុទ្ធ​វ័យ​១៧​ឆ្នាំ​ Mason Greenwood, ខ្សែ​ការពារ​វ័យ​២១​ឆ្នាំ​ Axel Tuanzebe និង​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ Sergio Romero ក៏​មាន​ឈ្មោះ​ក្នុង​ជម្រើស​ដំបូង​ជាមួយ​កីឡាករ​មិន​សូវ​មិន​ឱកាស​លេង​មួយ​ចំនួន​ទៀត​ផងដែរ៕

ប្រភព៖ Manchestereveningnews   អត្ថបទ៖ សៀនហួរ