Courtois ខាន​ទប់​បាន Clean Sheet តាំង​ពី​ខែ ២ ខណៈ Navas មក​ PSG ទប់​បាន ២​ដង​បាត់

  • 2019-09-19 10:56:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំទី​បែលហ្សិក​កីឡាករ Thiabaut Courtois និង​អ្នក​ចាំ​ទី​កូស្តារីកា Keylor Navas ត្រូវ​បាន​មជ្ឈដ្ឋាន​យក​ធ្វើ​ជា​ប្រធាន​បទ​ក្នុង​ការ​ជជែក​វែកញែក។ កីឡាករ​ទាំង​ពីរ​នេះ បាន​ប្រកួត​ប្រជែង​គ្នា​ដណ្ដើម​តំណែង​ជម្រើស​ដំបូង កាល​ពី​លេង​ជុំគ្នា​នៅ​ Real Madrid។

យ៉ាងណាមិញ Courtois ហាក់​មិន​សូវ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​សោះ តាំង​ពី​ចូល​លេង​ក្នុង​ក្លឹប​អេស្ប៉ាញ​នេះ ដោយ​រង​គ្រាប់​បាល់​សឹង​តែ​គ្រប់​ប្រកួត​។ កីឡាករ​រូប​នេះ ទប់​បាន Clean Sheet (ទប់​មិន​គេ​ស៊ុត​ចូល​សោះ) លើក​ចុង​ក្រោយ​គឺ​នៅ​ខែ​កុម្ភៈ ឆ្នាំ២០១៩ ក្នុង​ប្រកួត​ប៉ះ​នឹង​ Alaves ក្នុង​ក្របខ័ណ្ឌ La Liga ដោយ​ Real Madrid ឈ្នះ ៣-០។

ចំណែក​ឯ Navas វិញ បាន​សម្រេច​ចាកចេញ​ទៅ​លេង​នៅ​ប្រទេស​បារាំង ដោយ​ចូល​រួម​ជាមួយ Paris Saint-Germain ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​នេះ។ កីឡាករ​រូប​នេះ ទើប​តែ​លេង​បាន ២​ប្រកួត​ទេ នៅ​ក្លឹប​យក្ស​បារាំង​នេះ ប៉ុន្តែ​ទប់​បាន Clean Sheet ទាំង​ពីរ​ប្រកួត។

គួរ​បញ្ជាក់​ផង​ដែរ​ Navas និង​ Courtois បាន​ជួប​គ្នា​យប់​មិញ​ ក្នុង​ជំនួប​រវាង PSG និង​ Real Madrid ក្នុង​ក្របខ័ណ្ឌ UEFA Champions League ដោយ​ក្លឹប​បារាំង​យក​ឈ្នះ ៣-០៕

ប្រភព៖ transfermarkt   ប្រែ​សម្រួល៖ ហ៊ីម រស្មី