ស​ សុខា​ ប្រគល់​ថវិកា​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ ជាង​ ២០០​លាន​ ដល់​៣ប្រភេទ​កីឡា​ឈ្នះ​មេដាយ​កម្រិត​...

  • 2019-09-19 08:06:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ ស​ សុខា​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បានប្រគល់​ថវិកា​ជាង​២០០​លាន​រៀល​ ដល់​អត្តពលិក​មក​ពី​៣ប្រភេទ​កីឡា​រួម​មាន​ ចំបាប់​ កាយ​វប្បកម្ម​ និង​កីឡា​រាំ​ នៅ​ឯ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡាជាប់ពហុកីឡដ្ឋានជាតិ​មុន​នេះ។​

ទី១​ ប្រភេទ​កីឡា​កាយ​វប្បកម្ម៖​ គឺ​បាន​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​ពិភពលោក​ លើក​ទី​១០​ នៅ​ឯ​ប្រទេស​ថៃ​ ក្នុង​នោះ​ឈ្នះ​មេដាយ​មាស​១​គ្រឿង​ ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​ ៤០.០០០.០០០រៀល រួម​ទាំង​គ្រូបង្វឹក១នាក់។​

ទី២​ ប្រភេទ​កីឡា​ចំបាប់៖​ គឺ​បាន​ទៅ​ចូលរួម​ប្រកួត​ជ្រើសរើស​ជើងឯក​អាស៊ី​ លើក​ទី១​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ ក្នុង​នោះ​ឈ្នះ​មេដាយ​ចំនួន​១៥គ្រឿង​ មាស​៣​ ប្រាក់​៤​ និង​សំរឹទ្ធ​៨។​ ពួកគេ​ទទួល​បាន​ប្រាក់​លើក​ទឹកចិត្ត​ ១៣៦.៦០០.០០០​ លាន​រៀល។​

ទី៣​ ប្រភេទ​កីឡា​រាំ៖​ គឺ​បាន​ទៅ​ចូលរួម​ជ្រើសរើស​ជើងឯក​អាស៊ី​ ឆ្នាំ​២០១៨​ នៅ​ឯ​ប្រទេស​ចិន​ ក្នុង​នោះ​ឈ្នះ​មេដាយ​សំរឹទ្ធ​១គ្រឿង។​ ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​ចំនួន​ ៣៣.០០០.០០០​លាន​រៀល៕​

ទិដ្ឋភាពមុន​នេះ

អត្ថបទ៖ នួន ស៊ីណា​