អតីត​គ្រូ Chelsea លាលែង​ពី​តំណែង​ជា​គ្រូ​បង្គោល U-22 របស់​ក្រុម​ជម្រើស​ជាតិ​ចិន

  • 2019-09-19 23:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​គ្រូ​បង្គោល​ក្លឹប Chelsea លោក Guus Hiddink បាន​លាលែង​ពី​តួនាទី​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើស​ជាតិ​ U-22 របស់​ចិន​ហើយ កាល​ពី​ពេល​ម្សិលមិញ​នេះ។

យ៉ាងណាមិញ​ មិន​ទាន់​មាន​មូលហេតុ​ណា​ជាក់លាក់​ពី​ការ​ចុះចេញ​ពី​តំណែង​នេះ​ទេ ប៉ុន្តែ​បើ​តាម​ប្រភព​សារព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា សមាគម​បាល់ទាត់​ចិន មិន​សប្បាយ​ចិត្ត​នឹង​របៀប​ធ្វើ​ការងារ​របស់​លោក ក្រោយ​ពី​ចាញ់ វៀតណាម U-២២ ក្នុង​លទ្ធផល ២-០ ក្នុង​ប្រកួត​មិត្តភាព​ កាល​ពី​ដើម​ខែ​កញ្ញា​នេះ។

តំណែង​របស់​បុរស​ជនជាតិ​ហុល្លង់​នេះ​នឹង​ត្រូវ​ជំនួស​ដោយ លោក Hao Wei អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​នារី​របស់​ចិន។

លោក Hiddink ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​នៃ​ក្រុម​ជម្រើស​ជាតិ​ឈុត​យុវជន​របស់​ចិន កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ។ លោក​បាន​ដឹក​នាំ​ឲ្យ​ចិន​បាន​លេង​ក្នុង​ព្រឹត្តិការណ៍​ AFC U-23 ដែល​នឹង​លេង​នៅ​ឆ្នាំ២០២០៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហ៊ីម រស្មី