បើមិនទាន់បានធ្វើទេ ប្រញាប់ឡើង! Starbucks បន្តចែករង្វាន់ច្រើនសន្ធឹកដល់អ្នកមានកាតសមាជិក

  • 2019-09-20 08:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Starbucks Rewards នៅតែបន្តភាពភ្ញាក់ផ្អើល ដល់សមាជិកទាំងអស់របស់ខ្លួន។ ដូចនេះប្រសិនបើអ្នកមិនទាន់បានចុះឈ្មោះធ្វើជាសមាជិកទេ ប្រញាប់រួសរាន់ឡើងព្រោះថានៅមានរង្វាន់ច្រើនហូរហែបន្តបន្ទាប់។

សមាជិកជាច្រើនធ្លាប់ទទួលបានកាដូភេសជ្ជៈមួយកែវ ក្នុងថ្ងៃខួបកំណើតពី Starbucks។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីទទួលបានកាតសមាជិក អ្នកនឹងទទួលបានផ្កាយ ៥ បន្ថែមរៀងរាល់ពេលអ្នកទិញភេសជ្ជៈថ្មី តែការផ្ដល់ជូននេះត្រឹមមួយសប្ដាហ៍ដំបូងនៃការដាក់លក់ប៉ុណ្ណោះ។ សន្សំផ្កាយបានកាន់តែច្រើន លោកអ្នកនឹងទទួលបានរង្វាន់កាន់តែច្រើន។

ពិសេសទៅទៀតនោះ មុខងារទំនើប "ក្រឡុកគិតលុយ" (Shake to play) ក្នុងកម្មវិធី Starbucks Cambodia App ជួយសម្រួលដល់ការបង់ប្រាក់លើភេសជ្ជៈ ម្ហូបអាហារ និងផលិតផល Starbucks ដទៃទៀត។ លោកអ្នក មិនចាំបាច់ប្រើកាតសមាជិកឡើយ អ្នកគ្រាន់តែក្រឡុកទូរសព្ទដើម្បីស្កេន បង់ប្រាក់ជាការស្រេច។

លើសពីនេះ ជាមួយមុខងារគ្រប់គ្រងកាត (Manage Card) អ្នកអាចផ្ទេរទឹកប្រាក់ពីកាតមួយទៅកាតមួយទៀត នៅក្នុងគណនីតែមួយបានយ៉ាងងាយស្រួល។ តាមរយៈកម្មវិធីនេះ លោកអ្នកអាចតាមដានរង្វាន់ និងពិនិត្យមើលពិន្ទុផ្កាយដែលសន្សំបាន នៅគ្រប់សាខា Starbucks ព្រមទាំងអាចរាយការណ៍ នៅពេលដែលអ្នកបាត់បង់កាតថែមទៀតផង។

បើចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធី Starbucks® Rewards សូមចូលទៅកាន់វេបសាយ card.starbucks.com.kh

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម