De Gea ​បរិច្ចាគ​ជាង ២០​ម៉ឺន​ដុល្លារ ដល់​ជន​រង​គ្រោះ​ខ្យល់​ព្យុះ​ក្នុង​ស្រុក​ខាង​ឪពុក

  • 2019-09-20 12:05:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ក្លឹប Manchester United កីឡាករ​ David De Gea បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន ២២ម៉ឺន​ដុល្លារ ដល់​ជន​រង​គ្រោះ​ ពី​ខ្យល់​ព្យុះ​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ដែល​ឆក់​យក​ជីវិត​មនុស្ស ៧នាក់។

ខ្យល់​ព្យុះ​នេះ បាន​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​លើ​ខេត្ត​នៅ​ភាគ​អាគ្នេយ៍​នៃ​អេស្ប៉ាញ​ចំនួន ២ គឺ Alicante និង Murcia កាល​ពី​សប្ដាហ៍​មុន ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​យ៉ាង​ខ្លាំង​ ហើយ​បង្ក​ជា​ទឹក​ជំនន់។

ប្រជាជន​រាប់​ពាន់​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ហើយ​អាកាសយានដ្ឋាន​នៅ​តំបន់​នោះ ត្រូវ​បាន​ផ្អាក​ដំណើរ​ការ​ជា​បណ្ដោះអាសន្ន។

កាកបាទក្រហម​អេស្ប៉ាញ បាន​ចេញ​សារ​ថ្លែងអំណរគុណ ដល់​កីឡាករ​រូប​នេះ ចំពោះ​ទឹកចិត្ត​សប្បុរស​ក្នុង​ការ​បរិច្ចាគ ជួយ​ជន​រង​គ្រោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា De Gea បាន​កើត​នៅ​ទីក្រុង​ម៉ាឌ្រីដ រាជធានី​នៃ​អេស្ប៉ាញ​ ប៉ុន្តែ​ឪពុក​របស់​គេ​មក​ពី​ខេត្ត​ Alicante ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ពី​ខ្យល់ព្យុះ​នៅ​សប្ដាហ៍​មុន៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម