João Félix អនាគតបាល់ទាត់ព័រទុយហ្គាល់ តែមិនមែនជា Ronaldo ថ្មីឡើយ
- 2019-09-21 01:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
João Félix អនាគតបាល់ទាត់ព័រទុយហ្គាល់ តែមិនមែនជា Ronaldo ថ្មីឡើយ
ចន្លោះមិនឃើញ
Juventus បានធ្វើដំណើរទៅកាន់ Atletico Madrid កាលពីរាត្រីថ្ងៃពុធ Champions League។ ក្រុមរហស្សនាមសេះបង្កង់ បាននាំមុខ ២-០ មុន ដោយ Juan Cuadrado និង Blaise Matuidi មុនពេលដែល Atletico បាន១គ្រាប់មកវិញដោយ Stefan Savic និង កាតតែតបាល់បញ្ចូលទីនៅនាទី ៩០ ដោយ Héctor Herrera។
ក្រៅតែពីរឿងប្រយុទ្ធក្តៅគគុកលើទីលានហើយ អ្នកគាំទ្រជុំវិញពិភពលោកចាប់អារម្មណ៍រឿងក្រៅឆាក នៅពេលដែល Cristiano Ronaldo បានប្រឈមមុខតតាំងនឹងJoãoFélix នៅក្នុងក្រសែភ្នែកមនុស្សជាច្រើនគិតថាជាអ្នកស្នង CR7 ។
ប៉ុន្តែរវាង Ronaldo និង Felix មានកន្លែងខុសគ្នាជាច្រើន។ ជាក់ស្តែង នៅមុនការប្រកួតគេឃើញ Ronalod ព្យាយាមទៅសួរសុខទុក្ខ Felix។ Ronaldo បានបង្ហាញពីការគោរព ទោះខ្លួនគឺជាកំពូលកីឡាករលំដាប់ពិភពលោកកម្រិតកំពូលម្នាក់។ Ronaldo បានយកដៃទះអង្អែលក្បាល Felix ថ្នមៗ និង ហាក់ដូចជានិយាយពាក្យផ្តែផ្តាំប៉ុន្មានម៉ាត់ផង។
តើ Felixមានប្រតិកម្មយ៉ាងណាចំពោះឥរិយាបថនេះ? គឺគ្មានអ្វីទាំងអស់។ ក្រៅតែពីញញឹមបែបអៀនប្រៀន មិនសូវបានមាត់ក តែជាក្មេងជំទង់ដែលមានភាពស្វាហាប់ និង បង្ហាញឲ្យឃើញថាត្បិតគេមានអាយុតិច ប៉ុន្តែភាពរីកចម្រើននៃអាជីពរបស់ខ្សែប្រយុទ្ធ Atletico រូបនេះបានវិវត្តន៍ទៅមុនអាយុ។
ម្យ៉ាងវិញទៀត Felix មើលទៅមិនដូចកីឡាករបាល់ទាត់ទេ។ រាងស្គមស្តើង សក់គ្មានម៉ូដគ្មានស្តាយ។ កីឡាករវ័យ១៩ឆ្នាំនៅតែពាក់ខ្សែដៃដែលគេពាក់កាលពីរដូវកាលមុន។ Felix ត្រូវបានរាយការណ៍ថាតែងប្រើល្ងាចថ្ងៃអង្គាររបស់គេទៅរៀន ឬ ចូលក្លឹបសាមញ្ញា។
មុនពេលចូលរួមជាមួយ Benfica នៅអាយុ១៦ឆ្នាំ Felix បានរៀបរាប់ពីពេលវេលាជូរចត់បំផុតពេលគេលេងឲ្យក្លឹប Porto។ Felix បានប្រាប់សារព័ត៌មាន The Players Tribune ថា "[Porto] មិនជឿជាក់លើខ្ញុំដូចដែលខ្ញុំជឿលើខ្លួនឯងទេ។ ពួកគេមិនជឿទុកចិត្តខ្ញុំឡើយលើទីលាន។ គេរិះគន់ពីមាឌល្អិតរបស់ខ្ញុំ។ ពួកគេមិនផ្តល់ឱកាសឲ្យខ្ញុំបានចូលលេងឡើយ ហើយសូម្បីមិនចែកបាល់ឲ្យខ្ញុំលេងទៀតផង។ នៅ Porto ខ្ញុំបាត់បង់សេចក្តីរីករាយទាំងអស់។
Ronaldo ជាតារាបាល់ទាត់ សក់តែងសើមជាប់ជានិច្ច និង មានស្តាយមិនចាញ់តារាបង្ហាញម៉ូដ។ កីឡាករវ័យ៣៤ឆ្នាំ ជាអ្នកតំណាងឲ្យម៉ូដផលិតផល ហើយក៏ជាតំណាងរបស់កីឡាករបាល់ទាត់សម័យទំនើបម្នាក់ដែលបានឈានដល់កម្រិតអតិបរិមា។
សរុបមក Felix ក្រៅតែពីទេពកោសល្យបាល់ទាត់ គ្មានកន្លែងណាដូច Ronaldo ឡើយ មិនថាភាពរួសរាយរាក់ទាក់ ការរៀបចំខ្លួន និង សូម្បីតែឥរិយាបថដែលអតីតកីឡាករ Man Utd តែងចាយពេលលើសលុបលើការហ្វឹកហាត់បាល់ទាត់ហើយនេះក៏ជាមូលហេតុដែលធ្វើឲ្យ Ronaldo នៅតែខ្លាំងទោះឈានដល់វ័យ៣៤ឆ្នាំហើយក្តី។
Felix ក្នុងវ័យ១៩ឆ្នាំ គេបានក្លាយទៅជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតលំដាប់ទី៣លើលោកទៅហើយ ប៉ុន្តែគេនៅចង់បែងចែកពេលវេលារៀនសូត្រ និង ពេលវេលាសប្បាយ ដែលមើលទៅដូចជាមិនបង្ហាញមហិច្ឆតាធំដូចដែល Ronaldo ធ្លាប់ធ្វើកាលពីស្ថិតក្នុងវ័យស្របាលនេះសោះ៕