កោះ​មួយ​នៅ​ជប៉ុន មាន​ចំនួន​សត្វ​ឆ្មា ច្រើន​ជាង​មនុស្ស​

  • 2019-09-22 00:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ Aoshima ឬ កោះ​ឆ្មា ជា​កោះ​ ដែល​ស្ថិត​ក្រោម​ចំណុះ​ការ​គ្រប់គ្រង​របស់​កោះ Ehime នៃ​ភាគ​ខាង​ត្បូង ប្រទេស​ជប៉ុន មាន​ចំនួន​សត្វ​ឆ្មា​ច្រើន​ ជាង​ចំនួន​សរុប​របស់​មនុស្ស​។

កាល​ពី​ដើម​ឡើយ មនុស្ស​តែង​យក​ឆ្មា​មក​ចិញ្ចឹម ដើម្បី​មក​ចាប់​កណ្ដុរ​ នៅ​ទូក​នេសាទ​របស់​ពួក ប៉ុន្តែ​ជា​អកុសល ចំនួន​មនុស្ស​ បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ ទៅ​មួយ​ឆ្នាំ ខណៈ​ចំនួន​សត្វឆ្មា ចេះ​តែ​កើន​ឡើង​។

បើ​តាម​កាសែត​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​នៅ​ឆ្នាំ១៩៤៥ មាន​ចំនួន ៩០០នាក់ ប៉ុន្តែ​ក្នុង​ឆ្នាំ២០១៨ មាន​តែ​មនុស្ស​ចំនួន​ ១៣​នាក់​ប៉ុណ្ណោះ ដែល​រស់​នៅ​ក្នុង​កោះ​នេះ (ភាគច្រើន​អាយុលើស ៧៥ឆ្នាំ) ខណៈ​សត្វ​ឆ្មា មាន​ចំនួន​ប្រមាណ ១២០ ទៅ ១៣០​ក្បាល កំឡុង​ឆ្នាំ២០១៥ និង​ ២០១៨។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ History បាន​ឲ្យ​ដឹង​ថា នៅ​សព្វថ្ងៃ​នេះ ភ្ញៀវ​ទេសចរ​អាច​ចូល​មក​លេង​កោះ​នេះ ហើយ​មក​ដាក់​ចំណី និង​លេង​ជាមួយ​សត្វ​ឆ្មា​បាន៕

ខាង​ក្រោម​នេះ ជា​វីដេអូ​នៃកោះឆ្មា ដែល​បង្ហោះ​កាល​ពី​ឆ្នាំ២០១៨៖

ប្រភព៖ History   ប្រែ​សម្រួល៖ ហ៊ីម រស្មី