បង្ហាញ​មុខ​ កីឡាករ​ ដែល​ស៊ុត​ចូល​ក្លឹប​ PL ធំៗទាំង ៦ ច្រើន​ជាង​គេ ក្នុង​រយៈពេល​ ៥ឆ្នាំ​ចុង​ក្រោយ

  • 2019-09-22 01:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ចាប់​តាំង​ពី​រដូវ​កាល ២០១៤/១៥​មក ខ្សែ​ប្រយុទ្ធ​ Leicester City កីឡាករ Jamie Vardy រក​គ្រាប់​បាល់​ច្រើន​ជាង​គេ ពេល​ប្រកួត​ប៉ះ​នឹង​ក្លឹប​ធំៗ​ទាំង​ ៦ នៃ Premier League (Manchester City, Liverpool, Chelsea, Tottenham Hotspur, Arsenal និង​ Manchester United)។

កីឡាករ​អង់គ្លេស​នេះ​រក​បាន ៣១​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន ៥៧​ដង ប៉ះ​នឹង​ក្លឹប​ធំៗ​ទាំង​ ៦។ តាម​ពី​ក្រោយ Vardy គឺ​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Sergio Aguero ដែល​រក​បាន ៣០​គ្រាប់។ បន្ត​មក​ទៀត​គឺ Harry Kane ដែល​រក​បាន ២៣​គ្រាប់។

ខាង​ក្រោម​នេះ ជា​កីឡាករ​ទាំង ៥ ដែល​រក​គ្រាប់​បាល់​ ពី​ក្លឹប​ធំៗ​ទាំង​ ៦ច្រើន​ជាង​គេ៖

១. Jamie Vardy (Leicester City)៖ ៣១​គ្រាប់ ក្នុង​ ៥៧​ប្រកួត។

២. Sergio Aguero (Manchester City)៖ ៣០​គ្រាប់ ក្នុង ៤៤​ប្រកួត។

៣. Harry Kane (Tottenham Hotspur)៖ ២៣​គ្រាប់ ក្នុង ៤៦​ប្រកួត។

៤. Sadio Mane (Southampton/Liverpool)៖ ១៨​គ្រាប់ ក្នុង ៥០​ប្រកួត។

៥. Gylfi Sigurdsson (Swansea City/Everton)៖ ១៦​គ្រាប់ ក្នុង ៥៥​ប្រកួត៕

ប្រភព៖ Btsport

អត្ថបទ៖ ហ៊ីម រស្មី