នារីៗ ញ៉ាំចេកមួយផ្លែក្រោយបាយជាប្រចាំ ជួយសុខភាពច្រើនយ៉ាងស្មានមិនដល់!

  • 2019-09-22 02:59:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នក អ្នកអាចបន្ថែមចេកទៅក្នុងរបបអាហាររបស់អ្នកបាន ព្រោះវាបានផ្តល់អត្ថប្រយោជន៍ជាច្រើនដែលអ្នកនឹកស្មានមិនដល់ ជាពិសេសគឺនារីតែម្តង។ ដូចនេះតើហេតុអ្វីបានជាអ្នកត្រូវតែញ៉ាំចេកមួយក្រោយបាយនោះ?

ជំងឺខ្វះឈាម

វាអាចជួយព្យាបាលជំងឺខ្វះឈាមរបស់អ្នកបាន ព្រោះវាមានជាតិដែកខ្ពស់ដែលអាចជួយធ្វើឲ្យឈាមអ្នកគ្រប់វិញ។

ជួយបញ្ចុះសម្ពាធឈាម

នៅក្នុងចេកនោះមានប៉ូតាស្យូមខ្ពស់ដែលអាចជួយបញ្ចុះសម្ពាធឈាមអ្នកបានដូចគ្នា។

ជំនួយដល់ខួរក្បាល

ប្រសិនជាអ្នកចង់បានខួរក្បាលដែលល្អមួយ ដោយមានការចងចាំល្អ ហើយគិតរហ័ស អ្នកអាចញ៉ាំចេកនេះបាន។

ទល់លាមក

នៅក្នុងចេកនេះមានជាតិសរសៃច្រើនដែលអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ នោះវានឹងកិនម៉ត់បានល្អ ដែលមិនងាយធ្វើឲ្យអ្នកមានជំងឺទល់លាមកនោះទេ។

អារម្មណ៍អន្ទះសារ

ប្រសិនជាអ្នកមានអារម្មណ៍ភ័យអន្ទះសារ អ្នកអាចញ៉ាំចេកបាន ព្រោះវាមានវីតាមីនBខ្ពស់ណាស់ ដែលអាចជួយធ្វើឲ្យអ្នកអាចបន្ធូរអារម្មណ៍បាន៕

អត្ថបទ៖ រ័ត្ន