ដឹងទេថា បច្ចុប្បន្នពិភពលោកអាចសង់អាគារកប់ពពកខ្ពស់បំផុត កម្ពស់ប៉ុន្មាន?
- 2019-09-22 03:47:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេថា បច្ចុប្បន្នពិភពលោកអាចសង់អាគារកប់ពពកខ្ពស់បំផុត កម្ពស់ប៉ុន្មាន?
ចន្លោះមិនឃើញ
រហូតមកទល់នឹងពេលនេះ អាគារដែលខ្ពស់ជាងគេនៅលើពិភពលោកគឺ Burj Khalifa នៅទីក្រុងឌូបៃ ដែលមានកម្ពស់ ៨៣០ ម៉ែត្រ។
យ៉ាងណាក្ដី អាគារកប់ពពកមួយទៀតឈ្មោះថា Jeddah Tower កម្ពស់ជាង១ពាន់ម៉ែត្រកំពុងត្រូវបានសាងសង់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ដូច្នេះសួរថា តើអាគារកប់ពពកខ្ពស់បំផុតត្រូវបានកំណត់ត្រឹមកម្ពស់ប៉ុន្មាន?
យោងតាមក្រុមវិស្វករដែលបានសាងសង់អាគារ Burj Khalifa បានឲ្យដឹងថា យើងអាចសង់អាគារខ្ពស់ជាង "ភ្នំដែលខ្ពស់បំផុត" របស់ពិភពលោកក៏បានឲ្យតែវត្ថុធាតុដើមយកមកប្រើប្រាស់ក្នុងសំណង់ រូបរាងអាគារ និង កត្តាអាកាសធាតុត្រូវបានដោះស្រាយ។ នេះបើតាម Listverse បានចុះផ្សាយ។
ប៉ុន្តែសម្រាប់បច្ចេកវិទ្យាបច្ចុប្បន្នរបស់មនុស្សលោកអាចសង់អាគារកប់ពពកខ្ពស់បំផុតត្រឹមកម្ពស់ ៤ ០០០ ម៉ែត្រប៉ុណ្ណោះ។ យោងតាម ទ្រឹស្ដី X-Seeed 4000 បង្កើតដោយក្រុមហ៊ុនជប៉ុនតាំងពីឆ្នាំ១៩៩៥ អាគារអាចសង់ខ្ពស់បំផុតកម្ពស់ ៤ ០០០ម៉ែត្រ អង្កត់ផ្ចិត ៦ ០០០ម៉ែត្រ កម្ពស់៨០០ជាន់ និង អាចផ្ទុកមនុស្សបាន ១លាននាក់ខាងក្នុងអាគារ ហើយវាទំនងជាអាចសាងសង់នៅក្នុងសមុទ្រប៉ុណ្ណោះ ពីព្រោះនៅលើដីមិនអាចទ្រទ្រង់ទម្ងន់ដ៏សម្បើមនេះបានឡើយ។
ដោយសារហេតុផលនេះហើយទើបធ្វើឲ្យពួកអ្នកស្រាវជ្រាវបច្ចឹមលោកស្ញប់ស្ញែងនឹងប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជាដែលមានទម្ងន់រាប់លានតោន ចុះទម្រាំបាតគ្រឹះខាងក្រោមត្រូវគេសាងសង់រឹងមាំប៉ុណ្ណាដើម្បីទ្រទ្រង់នឹងទម្ងន់ដ៏មហិមារបស់ប្រាសាទនេះបាន។
មនុស្សមិនទាន់អាចសាងសង់អាគារដល់កម្ពស់អតិបរមានេះបាននៅឡើយ បញ្ហាមិនមែនមកពីខ្វះបច្ចេកវិទ្យាទេ តែមកពីតម្លៃនៃការសាងសង់ត្រូវបានប៉ាន់ប្រមាណថាត្រូវចាយទុនដល់ទៅ ១,៤ ទ្រីលានដុល្លារ (១,៤ គុណនឹង ១០ស្វ័យគុណ១២ ឬ សរសេរជាលេខ ១, ៤០០, ០០០, ០០០, ០០០ ដុល្លារ) ដែលពិបាកនឹងរកថាតើប្រទេសណានឹងស្ម័គ្រចិត្តចំណាយលុយដ៏សន្ធឹកសន្ធាប់នេះណាស់៕