Mourinho ទាយ​​ពី​ចំណាត់​ថ្នាក់ Man Utd ក្រោយ​ចប់ Premier League រដូវ​កាល​នេះ

  • 2019-09-23 03:31:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jose Mourinho គិត​ថា Manchester United នឹង​បញ្ចប់​រដូវ​កាល​​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ចន្លោះ​លេខ​៤​ទៅ​លេខ​៦ ក្នុង​ Premier League រដូវ​កាល​នេះ។

កាល​ពី​រដូវ​កាល​មុន​បិសាច​ក្រហម​បាន​បញ្ចប់​ទៅ​ស្ថិត​នៅ​លេខ​៦ មាន​ឱកាស​ត្រឹម​លេង​នៅ Europa League ប៉ុន្តែ​ខកខាន​មិន​បាន​លេង​នៅ Champions League។ រដូវ​កាល​នេះ Man Utd កំពុង​តែ​ចាប់​ផ្ដើម​ពិបាក​ទៀត​ហើយ ដោយ​ទើប​តែ​ចាញ់ West Ham ២-០ កាល​ពី​យប់​មិញ។

លោក Ole Gunnar Solskjaer កំពុង​ស្ថិត​​ក្រោម​សម្ពាធ​ក្នុង​ការ​រក​វិធី​ជួយ Man Utd បាន​ត្រលប់​ទៅ​លេង​នៅ Champions League​ វិញ។ សម្រាប់​​មតិ​របស់​ Mourinho យល់​ឃើញ​ថា ឆ្នាំ​នេះ​ Man Utd បាន​កំណត់​គោលដៅ​ធំ​គឺ​ចង់​បាន​ទៅ​លេង​នៅ UCL វិញ ជាង​ប្រជែង​ពាន PL ជាមួយ Liverpool និង​ Manchester City។

អតីត​អ្នក​ចាត់​ការ​របស់ Chelsea រូប​នេះ​បន្ត​ថា តាម​គំនិត​លោក​ចប់​រដូវ​កាល​នេះ​ Man Utd នឹង​ស្ថិត​នៅ​ចន្លោះ​លេខ៤​ទៅ​លេខ​៦ ហើយ​មិន​អាច​ប្រជែង​យក​​ក្រុម Top 2 បាន​ទេ។ ក្រោយ​បរាជ័យ​ដោយ​សារ West Ham ក្រោម​លោក Ole ពេល​នេះ​កំពុង​ស្ថិត​នៅ​លេខ​៨​នៃ​តារាង​ពិន្ទុ PL៕ ​​​​

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ